(ខេត្តរតនគិរី) ៖ ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅខេត្តរតនគិរី បានបង្កឱ្យរងផលប៉ពាល់ស្រុកចំនួន ០២ គឺស្រុកលំផាត់ និងស្រុកកូនមុំ ក្នុងនោះស្រុកលំផាត់ ប៉ះពាល់ចំនួន ០៣ឃុំ មានប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៣.៤៦៧ គ្រួសារ និងស្រុកកូនមុំ ប៉ះពាល់ចំនួន ០៥ឃុំ ប្រជាពលរដ្ឋរងផលប៉ះពាល់សរុប ចំនួន ៩៨៣គ្រួសារ។
អាជ្ញាធរ ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី កំពុងបន្តតាមដានស្ថានភាពទឹកជំនន់យ៉ាងយកចិត្តទុកដាក់ និងបានសម្របសម្រួលជម្លៀសប្រជាជនដែលងាយរងគ្រោះ មិនមានមធ្យោបាយទៅកាន់ទីទួលសុវត្ថិភាពបានចំនួន ១៧៥គ្រួសារ។
សូមបញ្ជាក់ នៅក្នុងភាពគ្រោះមហន្តរាយទឹកជំនន់នេះ ពុំបានបង្កឱ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕












