សភាពការណ៍សរុបដោយរួម៖
+ ភ្នំខ្មោច (ស្ងប់ស្ងាត់)។
+ បុសស្បូវ (ស្ងប់ស្ងាត់)។
+ ច្រកតាថាវ (ស្ងប់ស្ងាត់)។
+ ប្រាសាទព្រះវិហារ (ស្ងប់ស្ងាត់)។
– នៅវេលាម៉ោង 11:45នាទីពេលព្រឹក កម្លាំងយោធាសៀមចំនួន 7 នាក់គ្មានអាវុធបានមកឈរនៅខាងជើងចំណុចទ្វារដែកទួលមុខភូមិសាស្រ្តប្រាសាទព្រះវិហារ។រួចក៏បានចេញត្រឡប់ទៅវិញនៅវេលាម៉ោង 12:00 នាទីថ្ងៃដដែល។
-នៅវេលាម៉ោង 13:14 នាទីពេលរសៀល មានរថយន្តថៃចំនួន 1 គ្រឿងដាក់កម្លាំងនិងកង់ឡានចូលចំណុចស្រះត្រាវ ទល់មុខភូមិសាស្ត្រប្រាសាទព្រះវិហារ។
+ ឈើទាលគង់ (ស្ងប់ស្ងាត់)
+ ភ្នំទ្រព្យ ស្អាតៗ
+សភាពការណ៍ប្រចាំច្រកតំបន់អានសេះ
1. សភាពការណ៍យោធា
នៅថ្ងៃទី26ខែ តុលា ឆ្នាំ2025 វេលាម៉ោង 7:58AM កម្លាំង5+5 បានជួបនិយាយគ្នានៅរង្វង់មូលរូបសំណាក់លោកតាអ៊ុំ
* ខ្លឹមសារ÷
-ពុំមានអ្វីប្រែប្រួលនោះទេ មានសភាពស្ងប់ស្ងាត់ធម្មតា
-កម្លាំងក៏បានបែកគ្នាម៉ោង8:13នាទីពេលព្រឹក។
> អំពីប្រភពព័ត៌មាន
ថាមានកម្លាំងយោធាសៀមបានបញ្ជូនកម្លាំងបន្ថែមនៅខ្សែត្រៀមទិសទី1ទី 2
តាមការពិនិត្យស្រាវជ្រាវគឺពុំមានឃើញសកម្មភាព អ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ
មានសភាព(ស្ងប់ស្ងាត់ធម្មតា)។
ដោយការគោរពដ៏ខ្ពង់ខ្ពស់!

