(កំពង់ស្ពឺ)៖ នៅយបថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២២៖២០នាទី នៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ៧៥+៤០០ (ទិសដៅព្រះសីហនុ-ភ្នំពេញ) ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានរថយន្ត ០១គ្រឿង ម៉ាក Ford Rapter ពណ៌ប្រផេះ ពាក់ផ្លាកលេខ ព្រះសីហនុ 2D-8691 បើកបរដោយឈ្មោះ Christoper ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅខេត្តព្រះសីហនុ និងអ្នករួមដំណើរក្នុងរថយន្ដចំនួន ០៤នាក់ ស្រី ០២នាក់។
អ្នករួមដំណើរទាំង ០៤នាក់ រួមមាន៖ ទី១-ឈ្មោះ TiTin ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ E2025620 ស្លាប់នៅកន្លែងកើតហេតុ ទី២-ឈ្មោះ Ferdiansyah ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ X7286830 (របួសធ្ងន់) ទី៣-ឈ្មោះ Qeila WADHAHARA ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ X5874411 (របួសធ្ងន់) និងទី៤-ឈ្មោះ RATANA ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ X3173171(របួសធ្ងន់) អ្នកទាំង ០៤នាក់ ស្នាក់នៅខេត្តព្រះសីហនុ។
មុនពេលកើតហេតុ រថយន្ដបើកបរពីទិសខាងលិចទៅទិសខាងកើត (ព្រះសីហនុ-ភ្នំពេញ) ដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង-បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3B-3954 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-8452 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចចេញពីកន្លែងកើតហេតុ) រថយន្ដខូចចតនៅលើផ្លូវ បណ្តាលគ្រោះថ្នាក់ស្លាប់ និងរបួសមនុស្ស ព្រមទាំងខូចខាតសម្ភារៈ។
ចំពោះវត្ថុតាងរថយន្ដទាំង ០២គ្រឿង កំពុងចាត់ចែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ចាត់ការតាមនីតិវិធី៕

