ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ថ្នាក់ដឹកនាំវរសេនាតូច ផ្នែក និងការិយាល័យទាំងអស់ ទូទាំងកងពលត្រូវយកចិត្តទុកដាក់លើសុខភាពរបស់យោធិននិងសម្ភារៈដែលរាជរដ្ឋាភិបាលបំពាក់ឲ្យ។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ឈរ សុខ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានសង្កត់ធ្ងន់លើសុខភាពនិងវិន័យ គ្រប់កងឯកភាពត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់កងកម្លាំងឲ្យបានជាប្រចាំ ព្រោះសុខភាពរឹងមាំនិងការគោរពវិន័យបានល្អជាកត្តាដែលនាំឲ្យកងកម្លាំងឈានទៅសម្រេចបាននៅបទបញ្ជារបស់កងយោធពលខេមរភូមិន្ទឲ្យបានល្អប្រសើរ ។

