ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%។ ខ្ញុំសង្ឃឹមថាការបើកឱ្យធ្វើចរាចរណ៍សម្រាប់ស្ពាននេះក្នុងពេលឆាប់ៗនេះ នឹងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក និងជីវភាពរស់នៅរបស់ប្រជាជន។
Glad to know that the Cambodia-China Mekong Kratie Friendship Bridge in Kratie Province is 98.87% completed. Looking forward to its early opening to public use and its contribution to the local economy and people’s livelihood.

ស្ពាននេះមានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះស្ថាបនាឡើងមានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅ-មក, គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លង ទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។

ផ្លូវតភ្ជាប់មានប្រវែងជិត ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិត គុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា៕

