កណ្ដាល÷មានករណីមួយបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ននឹង២៥នាទីយប់ដោយទូកដរដឹកសិស្សសាលាមួយគ្រឿងបានលិចនៅមុនពេលនេះបន្តិច បណ្ដាលឲ្យសិស្សសាលាជាង១០នាក់ មានមនុស្សចាស់ផងដែរ បានលិចចូលទន្លេមកដល់ពេលនេះ សមត្ថកិច្ចសង្គ្រោះបានមនុស្ស២នាក់ និងរកសពឃេីញម្នាក់បានបាត់បង់ជីវិតទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង២៥នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ លោក អាំ...
admin
(ភ្នំពេញ)៖កម្ពស់ទឹកស្ទឹងព្រែកត្នោតបន្តកើនឡើងបង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះនៅជាប់នឹងសណ្ដស្ទឹងក្នុងសង្កាត់ចំនួន៦នៃខណ្ឌដង្កោ។ មន្ត្រីអាជ្ញាធរខណ្ឌបានឱ្យដឹងនៅថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះថា សង្កាត់ចំនួន៦ដែលរងលិចផ្ទះនិងផ្លូវគឺសង្កាត់គងនយ-សង្កាត់ព្រៃវែង-សង្កាត់សាក់សំពៅ-សង្កាត់ស្ពានថ្ម-សង្កាត់ព្រៃសនិងសង្កាត់ជើងឯក។ ក្នុងនោះពលរដ្ឋប្រមាណ ៣០គ្រួសារក្នុងសង្កាត់ព្រៃវែង បានជម្លៀសទៅទីទួលសុវត្ថិភាព និងកំពុងរស់នៅលើទំនប់ជាបណ្ដោះអាសន្ន។ គួរបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ នៅ“ស្ថានីយពាមឃ្លៃ”ទឹកមានកម្ពស់៦,៤៦មកើនឡើង០,៤៦មធៀបម្សិលមិញ៦,០០ម ។ រហូតដល់ពេលនេះស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហូរក្នុងកម្រិតពេញស្ទឹងនិងហូរចូលដល់តាមជើងទំនប់សណ្ដទៀត៕
កណ្ដាល៖បុរសម្នាក់បានចងកសម្លាប់ខ្លួនអត់មាននរណាដឹងក្រោយពីផឹកស៊ីរួចនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលរំលងអធ្រាត្រចូលថ្ងៃទី១២ ខែតុលា។ មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនធ្វើអត្តឃាតឈ្មោះ ឌិន ធុន អាយុ១៩ឆ្នាំទីកំណើតនៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។ បច្ចុប្បន្នស្នាក់នៅភូមិ ឃុំខាងលើ អត្តឃាតជនជាកម្មករបូមខ្សាច់ឱ្យដេប៉ូមួយកន្លែងក្នុងភូមិស្តៅកន្លែង៤ ជាង២ឆ្នាំមកហើយ។...
កាន់តែពិសេស ឆ្នាំនេះ ក៏មានរៀបចំការប្រកួតបាល់ទាត់ផ្នែកនារីផងដែរ។ ððððចាប់ផ្តើមលក់ពាក្យនិងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសមាគមក្លឹបបាល់ទាត់ទាំងអស់ដែលមានបំណងចង់រួមការប្រកួត សូមរួសរាន់មកទទួលពាក្យ និងបំពេញតាមលក្ខណ្ឌដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹង! ⚽️⚽️⚽️ កីឡានាំមកនូវសុខភាពល្អððð Soccer Leagueðªðªðªស្មារតីសាមគ្គីភាព
បន្ទយមានជ័យ: នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងជាអនុគណ:ទ្រទ្រង់សាកលវិទ្យាល័យជាតិមានជ័យ បានដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង និងសប្បុរសជន អញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនកងកម្លាំងដែលឈរជើង ជួយបូមទឹកចេញ...
ភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូមួយគ្រឿង បានទាក់ដៃចង្កូតជាមួយនិងគ្រឿងចក្របណ្ដាលឲ្យខ្ទៀតចូលក្រោមកង់កិនបែកក្បាលធ្លាយខួរស្លាប់មួយរំពេច បង្កការភ្ញាក់ផ្ញើលកាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅម្ដុំរង្វង់មូលព្រះនរាយណ៍ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពនារី រងគ្រោះមាន ឈ្មោះ...
មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជនជម្រើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង យុវជន អាជីវករ...
ហ៊ានទាញកាំបិតកាប់ម្តាយឱ្យរបួសរយៈដៃ១៥ថ្នេរព្រោះខឹងស្តីបន្ទោសរឿងដើរផឹកស៊ី..!!! ខេត្តកំពត ៖ សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ក្រោយពីប្រើកាំបិតវែងកាប់ម្តាយបង្កើតឱ្យរងរបួសដេរ១៥ថ្នេរព្រោះតែខឹងស្តីបន្ទោសរឿងផឹកស្រា។ ករណីដ៏ឃោឃៅនេះបានកើតឡើង ក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពតកាលពីរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២២ ។ លោកវរសេនីយ៍ទោសូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះមាន ម៉ៅ អាយុ៦៦ឆ្នាំ។...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ជាការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ របស់កម្ពុជា ថ្វីត្បិតតែជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច កម្ពុជានៅតែប្តេជ្ញាចូលរួមដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុរបស់សកល ដោយបានបង្កើនថវិកាជាតិចំនួន៣ដង សម្រាប់សកម្មភាពពាក់ព័ន្ធ នឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ និងបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន ប្រមាណ...
តំបន់ភ្នំ១៥០ គឺស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលនៅជាប់ពីអាងកំពីងពួយ។ តំបន់ភ្នំនេះមានភ្នំមួយចំនួននៅផ្តុំគ្នា ដូចជាភ្នំកំពីងពួយ(ភ្នំព្រះ) ភ្នំកែវ និងភ្នំ១៥០ ដែលជាតំបន់ភ្នំថ្មកំបោរ មានប្រវែងប្រមាណ១០គីឡូម៉ែត្រ។ អំឡុងខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន...
