ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់ហូរកាត់ផ្លូវមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ទល់នឹងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ បែរក្លាយទៅជាកន្លែងលេងសប្បាយរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើរដំណើរក្នុងការមកលេងទឹកជំនន់នេះ ក្នុងនោះ អាជ្ញាធរបានធ្វើការជូនដំណឹងផងដែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅ ប្រយ័ត្នកូនចៅលង់ទឹកជាយថាហេតុ ។ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី...
admin
ជធានីភ្នំពេញ ៖ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ រហូតថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់ពីលើប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មវិវដ្ដទៅជាវិសម្ពាធ (Tropical Depression) ហើយនឹងបន្តវិវដ្ដទៅជាព្យុះទី១៦ (Tropical...
ពលកររាប់រយនាក់បានត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ពលកររាប់រយនាក់បានត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ពលកររាប់រយនាក់បានត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយមកជួបជុំសាច់ញាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលឈមច្រកខ្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ ឃើញពលករខ្មែរបានត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃ១ថ្ងៃរាប់រយនាក់ ក្រោយត្រឡប់ជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរួចរាល់។ នគរបាលច្រកទ្វាររូបនោះបានបញ្ជាក់ថា ពលករខ្មែរដែលត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត...
(ឌូបៃ)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា «អំពើប្រល័យពូជសាសន៍» របស់អ៊ីស្រាអែលលើជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវតែបញ្ឈប់បន្ទាន់ មួយថ្ងៃមុនពេលប្រធានាធិបតីអាមេរិក លោក Joe Biden បំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ...
ភ្ញៀវទេសចរប្រមាណ ១,៨៩លាននាក់ បានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានានៅទូទាំងប្រទេសក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ កើនឡើង ៥២,២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវបរទេសប្រមាណ ២៧,០០០នាក់ កើនឡើង ៩០,៥ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ បានធ្វើដំណើរកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ របាយការណ៍បង្ហាញថា តំបន់វប្បធម៌ រួមមានខេត្តសៀមរាប...
Thousands of Khmer domestic tourists are descending on Oudong Mountain this weekend to undertake a pilgrimage of...
ចំពោះបុគ្គលដែលមានគោរមងារ ឧកញ៉ា អាចត្រូវបញ្ចប់ ឬដកហូតគោរមងារក្នុងករណី បុគ្គលទាំងនោះមិនបានបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំ ជាប់គ្នាដោយគ្មានមូលហេតុ។ ក្នុងព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខាកាលពីថ្ងៃពុធ បានឱ្យដឹងថា គោរមងារ ឧកញ៉ា ដែលអាចត្រូវបានបញ្ចប់ ក្នុងករណីបុគ្គលសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត។ ជាបុគ្គលមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ។ ជាបុគ្គលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ និងជាបុគ្គលត្រូវបានរកឃើញថាបានប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យនេះ។ ជាបុគ្គលដែលត្រូវបានរកឃើញថា សំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់បុគ្គលនោះមានការក្លែងបន្លំ។ ព្រះរាជក្រឹត្យបញ្ជាក់ថា៖ «បែបបទនិងនីតិវិធីនៃការបញ្ចប់គោរមងារឧកញ៉ា ត្រូវកំណត់ដោយអនុក្រឹត្យ»។...
(ហ្ស៊េរុយសាឡិម)៖ អ្នកនាំពាក្យយោធាអ៉ីស្រាអែល នៅថ្ងៃពុធ ទី១១ ខែតុលានេះបាននិយាយថាចំនួនជនជាតិអ៉ីស្រាអែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន បានកើនដល់ជាង ១,២០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ នៅក្នុងសារជាវីដេអូមួយ វរសេនីយ៍ទោនៃកងកម្លាំងការពារជាតិអ៉ីស្រាអែល លោក Jonathan Conricus បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា...
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃទី ៩ ខែតុលាដែលបាននិយាយថាប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មាន RBC របស់រុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Abdel Hafiz Nofal ដែលបាននិយាយថាភាគី “បានឈានដល់កិច្ចព្រមព្រៀងដែលលោក Abbas នឹងមកទីក្រុងម៉ូស្គូ”...
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា មនុស្សជិតដល់២០០,០០០នាក់ហើយ បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងតំបន់ Gaza Strip គិតចាប់តាំងពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុម Hamas...
