April 19, 2026

Pann Phalla

កំពង់ចាម÷ ដើម្បីរួមចំណែកជួយទ្រទ្រង់ កងទ័ពដែលកំពុងប្រយុទ្ធតបតជាមួយខ្មាំងសត្រូវឈ្លានពានមកលើដែនដីកម្ពុជា និងក្នុងស្មារតីខ្មែរតែមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានអំពាវនាវដល់សាធារណៈជនជួយផ្គត់ផ្គង់ គ្រឿងទេស និងប្រែងឆា ដែលកងទ័ពត្រូវការជាការចាំបាច់ ដើម្បីធ្វើម្ហូប អាហារ ជូនវីរ:ជនកងទ័ពរបស់យើង។ ឯកឧត្តម...
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង លោក ស៊ុន សារ៉ាត់...
ទិដ្ឋភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក្មេងចាស់ប្រុសស្រី ដែលរស់នៅរាជធានីភ្នំពេញ នាំគ្នាយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា មកទីតាំងទទួលការបរិច្ចាគរបស់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ ដែលស្ថិតនៅតំបន់បឹកកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីចែកជូនវីរកងទ័ព និងជនភៀសសឹក។
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតែបន្តធ្វើដោយមិនដកដៃ ដើម្បីសុវត្ថិភាពមនុស្សជាតិ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី៩ ខែធ្នូ...
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់គាំទ្រ និងជំរុញដល់រដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាល ឃុំ សង្កាត់ ក្នុងការប្រើប្រព័ន្ធតាមដានថវិកា...
យោងតាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឱ្យដឹងថា ការបើកការបាញ់ប្រហាររបស់យោធាថៃទៅលើទីតាំងប្រជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គិតត្រឹមវេលាម៉ោង ៦ព្រឹកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ០៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់។ According to preliminary...
យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១រូបឈ្មោះ ម៉ោក...
ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ឲ្យដឹងថា សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃទី៨ខែធ្នូនេះគេឃើញមានសិស្សានុសិស្សរៀននៅសាលាបឋមសិក្សាស្វាយជ្រុំបាននាំគ្នារត់ប្រសេកប្រសាញចេញពីសាលាទៅផ្ទះវិញហើយក៏មានអាណាព្យាបាលមួយចំនួនបានមកដឹកកូនៗរបស់ខ្លួនត្រឡប់ទៅផ្ទះវិញផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី...