April 19, 2026

ព័ត៌មានជាតិ

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី២ ក្នុងការចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ កំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ។ នេះជាការចុះសួរសុខទុក្ខជាលើកទី២ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត...
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញទទួលថ្នាំពេទ្យជាច្រើនមុខពីសប្បុរសជនជាម្ចាស់ក្រុមហ៊ុនឱសថ ដែលដឹកនាំយកមកប្រគល់ជូនដោយ ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងប្រធានក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។...
(ភ្នំពេញ)៖ អំណោយជាស្បៀងអាហារ និងទឹកសុទ្ធ របស់សប្បុរសជននានាដើម្បីចូលរួមគាំទ្រដល់វីរៈកងទ័ពជួរមុខ និងជួយដល់ប្រជាពលរដ្ឋភៀសសឹក ត្រូវបាន អ្នកឧកញ៉ា លឹម ហួរ នីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន នាំយកមកប្រគល់ជូនដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩...
(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញទទួលអំណោយពីសប្បុរសជន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណជូនចំពោះ លោក YU TAO អគ្គនាយកក្រុមហ៊ុនមីដាស ដែលបានផ្តល់ជំនួយជានំមីដាស ចំនួន ១៤០កេស...
នៅក្នុងឱកាសអញ្ជើញទទួលអំណោយពីសប្បុរសជន នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា សុខ សំណាង អគ្គនាយកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស ដែលបានផ្តល់ភេសជ្ជៈដល់ក្រសួងព័ត៌មាន ចំនួន ១ ០០០កេស...
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងរៀបចំថ្នាក់រៀនបណ្តោះអាសន្ន នៅទីតាំងសុវត្ថិភាពក្នុងជំរំភៀសសឹក និងបង្កលក្ខណៈងាយស្រួល ជំរុញលើកទឹកចិត្តឱ្យសិស្សភៀសសឹកឱ្យបានចូលរៀន ដើម្បីកាត់បន្ថយអត្រាសិស្សបាត់បង់ និងបោះបង់ការសិក្សាដោយសារសង្គ្រាម។ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់អ្នកសារព័ត៌មានថា...
បាត់ដំបង៖ ដោយមើលឃើញពីស្ថានភាពប្រទេសស្ថិតក្នុងការលំបាក ព្រមទាំងកំណើនបងប្អូនប្រជាពលរដ្ឋភៀសសឹកកើនឡើង, នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនតង់កៅស៊ូចំនួន ១០,០០០តង់ ប្រគល់ជូនឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម...
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមការងរផ្លូវការនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះថា យោធាថៃបានបន្តការឈ្លានពានយ៉ាងគឃ្លើនមកលើទឹកដីកម្ពុជា មកដល់ថ្ងៃទី១៧ ខែធ្នូ នេះ ជាថ្ងៃទី១១ នៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ពួកគេមិនត្រឹមតែបើកការវាយប្រហារមកលើកងទ័ពកម្ពុជាដែលឈរការពារអធិតេយ្យនិងបូរណភាពដែនដីកម្ពុជាទេ ថែមទាំងយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅទៀត។ ឯកឧត្តម រដ្ឋមន្ត្រី...
ក្នុងពេលនៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា, យោធាថៃបានយកទីតាំងស៊ីវិលជាគោលដៅក្នុងការវាយប្រហារ។ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងគ្រាដែលសំឡេងគ្រាប់​ផ្លោងលើសមរភូមិមិនទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ​នោះ ក្រុមអ្នកសារព័ត៌មានបានធ្មក់ចូលទៅថតសាលារៀនអូរបីជាន់ និងផ្ទះប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នងនៅទីប្រជុំជនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលរងការខូចខាត ជាទម្ងន់គ្រាប់​កាំភ្លើងធំ ដែលបានផ្លោងដោយទាហានឈ្លានពានថៃ។
ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៨:00នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី១៥ ខែធ្នូ...