April 19, 2026

ព័ត៌មានជាតិ

លោកវរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ និងបុគ្គលពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចឃាត់ហើយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រីដែលជាកូនឈ្នួលបម្រើនៅផ្ទះ បណ្តាលឲ្យរងរបួស បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១...
នៅរសៀលថ្ងៃទី២៧ ខែតុលាឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣លើកទី ២៤ មួយបណ្ដាមេដឹកនាំអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី បានអនុម័តទៅលើឯកសារមួយ គឺសេចក្ដីប្រកាសរបស់មេដឹកនាំអាស៊ានបូក៣ ស្ដីពី កិច្ចសហប្រតិបត្តិការលើសុខភាពផ្លូវចិត្ត យុវជននិងកុមារ និងអនុម័តលើឯកសារមួយគឺ របាយការណ៍វឌ្ឍនភាពលើកទី៤ស្ដីពីអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី...
ខេត្តកំពត និងខេត្តកែប៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង...
រាជធានីភ្នំពេញ÷បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបោះពួយទៅបុករះរទេះអ្នកលក់មីឆារនឹងគុយទាវនៅចិញ្ចឹមផ្លូវរងការខូចខាតអស់ស្ទើរតែទាំងស្រុងបណ្ដាលឲ្យស្រ្តីត្រូវជាប្រពន្ធអ្នកលក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង០០នាទៅយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីម្ចាស់រទេះលក់មីឆារនឹងគុយទាវ បានរាបរាប់ប្រាប់មកដល់អ្នកសារព័ត៌មានយើងឲ្យបានដឹងថានៅពេលដែលរូបគាត់កំពុងតែឈរឆារមីនឹងស្រុះគុយទាវឱ្យភ្ញៀវហូបនោះស្រាប់តែឃើញរថយន្តម៉ាកហ្វតពណ៌សំបកឪឡឹកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BI-8718 បើកបរដោយបុរសជនជាតិចិនម្នាក់តាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនរេពេញផ្លូវ ខណៈពេលមុខដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងស្ដាំបុករះយកតែម្ដងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកអង្គុយហូបមីឆានៅលើតុរត់ចែកជើងគ្នាព្រលឹងចុងសក់...
យុទ្ធនាការអន្តរាគមន៍បិទផ្ចិតទំនប់-ផ្លូវបន្ត នៃព្រឹត្តិការណ៍ទឹកជំនន់ស្ទឹងព្រែកត្នោត ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហការល្អពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធចំរុះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅត្រង់សំណង់ទ្វារទឹកចាស់ដែលគេបានលប់ជាច្រើនឆ្នាំមកហើយកសាងឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ស្ថិតភូមិកន្ទុយទឹក...
ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រ​សើរ និងសូម​លើកហត្ថទាំង​ទ្វេ​ប្រណមបួងសួងដល់គុណបុណ្យព្រះរតន​ត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ​ក្នុង​លោក​ មាន​ទេវតារក្សាព្រះមហាស្វេតច្ឆ​ត្រ ទេវតាឆ្នាំថ្មី...
រាជធានីភ្នំពេញ÷រថយន្តបីគ្រឿងបានបុករះនិងបន្តកន្ទុយគ្នាពីរគ្រឿងហើយជ្រុលទៅបុករថយន្តមួយគ្រឿងទៀតឡើងទៅទើរលើសួនច្បារពីចែកទ្រូងផ្លូវ បង្ករមានការកក់ស្ទុះចរាចរណ៍តែសំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតហេតុនៅវេលាម៉ោង៩ និង ០៥ នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំនុចមុខបុរីមេង្គ ស៊ីធី តាមបណ្ដោយផ្លូវជាតិលេខ៦ នៅភូមិសំបួរមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។...
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ តាំងពី រសៀល...
ភ្នំពេញ៖ ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ប្រភេទ បន្តត្រួតពិនិត្យស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះ ព្រមទាំងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុត្ថិភាពផងដែរពេលមានស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរមូលដ្ឋាបានឲ្យដឹងថា ទ្វារទប់ទឹកមួយកន្លែងមានទីតាំងនៅចន្លោះរវាងក្នុងភូមិសាលា និងភូមិកន្តុយទឹក សង្កាត់ទៀន...
​រាជធានីភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ បាន​ដឹកនាំ​មន្ត្រីរាជការ បន្ត​ចុះ​ពិនិត្យ និង​អន្តរាគមន៍​ជួយ​ទប់​ទំនប់​សណ្ដ ស្ទឹង​ព្រែក​ត្នោត ចាប់ពី​សង្កាត់​គង​ន​យ ដល់​សង្កាត់​ស្ពានថ្ម ដែល​ស្ថានភាព​ទឹក​កំពុង​បន្ត​ហក់​ឡើង​ខ្លាំង ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ...