June 3, 2026

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ​ ៖​ នាព្រឹកថៃ្ងសៅរ៍ទី ២ ខែតុលា ឆ្នាំ២០២១ វេលា​ម៉ោង​០៥.៤៥នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិ​លេ​ខ៤​ ចន្លោះគីឡូម៉ែត្រលេខ​ ៧៤-៧៥ ត្រង់ចំណុ​ចភូមិ​ចេក ឃុំអូរ ស្រុកភ្នំស្រួច មានករណីគ្រោះថ្នាក់ចរាច​រណ៍រវាងរថយន្តនិងរថយន្ត​ (ដឹកទំនិញ​កូនឈេី) រថយន្ត​ម៉ាក​ Hyundai​...
ខេត្តកណ្ដាល÷រន្ធត់ខ្លាំងណាស់រថយន្តសាំយ៉ុងមួយគ្រឿងកំពុងតែបើកសុខសុខស្រាប់តែបែកកង់រេចង្កូតបុកទ្រូងផ្លូវបាក់ជើងទ្រមេឃបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣នឹង១០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ភូមិជីមី ឃុំស្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ តាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានធ្វើដំណើរចេញពីខេត្តកំពតឆ្ពោះទៅផ្សានាគមាសក្រុងភ្នំពេញ គោបំណងដឹកសំបកបាវយកទៅដាក់ឲ្យម៉ូយរូបគាត់ជាអ្នកបើករថយន្តសាំយ៉ុងពណ៌លឿងពាក់ស្លាកលេខតាកែវ2A-2352ក្នុងទិសដៅពីកើតមកលិចស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុរថយន្តរបស់គាត់ក៏បានបែកកង់ក៏រេចង្កូតបុកជាមួយនឹងទ្រូងពុះចែកផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋតាមបណ្ដោយផ្លូវតែសំណាងល្អមិនមានអ្នកណារងរបួសក្នុងហេតុការណ៍នេះឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់មើលឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនប៉ះពាល់ដល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចប្រាប់ឲ្យម្ចាស់រថយន្តទំនាក់ទំនងទៅខាងរថយន្តស្ទូចដើម្បីស្ទូចយករថយន្តចេញពីកន្លែងកើតហេតុយកទៅជួសជុលដោយខ្លួនឯង។
ភ្នំពេញ÷មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ១នឹង១០នាទីថ្ងៃ ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តសាំយ៉ុងមួយគ្រឿងពណ៌សំបកឪឡឹកពាក់ស្លាកលេខព្រះសីហនុ3A-3624ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយមកដល់ត្រង់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងទៀតឆ្លងកាត់ក៏បានឈប់ស្របពេលគ្នានោះដែរក៏មានរថយន្ត mgស៊េរីទំនើបមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BL-2471បើកមកដល់ត្រង់ចំណុចកើតហេតុតវ៉ារថយន្តសាំយ៉ុងទៅខាងឆ្វេងដៃស្របគ្នានោះដែរក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ5A-1525ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏បុកជាមួយនឹងរថយន្តសាំយ៉ុងហើយក៏រេចង្កូតទៅបុកជាមួយនឹងរថយន្ត mg មួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណុំតែសំណាងល្អមិនមានអ្នកណារងរបួសក្នុងហេតុការណ៍នេះឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់ឃើញហើយក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរខណ្ឌសែនសុខចុះមកធ្វើការវាស់វែងក៏យករថយន្តទាំង ៣គ្រឿងនេះអែបខាងដើម្បីទុកឲ្យភាគីទាំងបីធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែង។ ក្រោយពីធ្វើការចរចាគ្នាអស់រយៈពេលជិតកន្លះម៉ោងទើបភាគីខាងរថយន្តក្រឡុកស៊ីម៉ងត៍ដឹងខ្លួនខុសក៏ព្រមទទួលធ្វើសងរថយន្តទាំង ២...
ខេត្តព្រះវិហារ ÷ នៅព្រឹក០១ ខែតុលា ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារនាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន...
ខេត្តបន្ទាយមានជ័យ ÷មានក្មេងប្រុសម្នាក់ដើរទៅងូតទឹក ពាងនៅចំហៀងផ្ទះស្រាប់តែត្រូវពស់ពិសចឹកហើយក្រុមគ្រួសារបានយកទៅមន្ទីរពេទ្យជួយសង្រ្គោះជីវិតទាន់ពេលរួចផុតពីសេចក្តីស្លាប់។រឿងរាងនេះបានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២១ ។ នគរបាលមូលដ្ឋាន បានឲ្យអ្នកយកព័ត៌មានដឹងថាក្មេងប្រុសដែលត្រូវពស់ចឹកនេះ មានឈ្មោះ សេន លីដែត ភេទប្រុស អាយុ ៨ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំផ្គាំ ស្រុកស្វាយចេក...
ព្រះសីហនុ- នៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយខ្លួនឯង រថយន្តដឹកប្រេងឥន្ធន:ក្រុមហ៊ុនតេលា បានក្រឡាប់លើដងផ្លូវជាតិលេខ៤ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ ត្រង់ចំណុចគីឡូម៉ែត្រលេខ: ១២០-១២១ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ចំពោះមុខ...
នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះអនុវត្តការងារដូចខាងក្រោម÷១-ចុះរៀបចំសណ្តាប់ធ្នាប់មហាវិថី ព្រះនរោត្តម...
រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន បានបើកកិច្ចទ្វេភាគីតាមវីអូ(អនឡាញ) ដើម្បីពង្រឹងរឹតចំណងសាមគ្គឺភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅបន្ទាប់ពីអង្គភាពទាំងពីរ ត្រូវបានឯកភាពរវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាកំណត់ហេតុកិច្ចប្រជុំសន្តីពី(កិច្ចសហប្រតិបត្តិការរឹតចំណងមេត្រីភាព) រវាងគ្នានិងគ្នាធ្វើឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា...