អ្នកសារព័ត៌មាន១០នាក់ត្រូវបានអាវុធហត្ថឃាត់ខ្លួន ពីបទកំហែងយកទារប្រាក់៤ពាន់ដុល្លារពីអ្នកម្ចាស់ដឹកឈើ..!!
អ្នកសារព័ត៌មាន១០នាក់ត្រូវបានអាវុធហត្ថឃាត់ខ្លួន ពីបទកំហែងយកទារប្រាក់៤ពាន់ដុល្លារពីអ្នកម្ចាស់ដឹកឈើ..!!
ខេត្តស្ទឹងត្រែង÷ កាលពីថ្ងៃទី០៧ខែកញ្ញឆ្នាំ២០២១កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបានធ្វើការឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន១០នាក់ពីបទកំហែងយកទារប្រាក់៤ពាន់ដុល្លារពីអ្នកម្ចាស់ដឹកឈើដែលត្រូវបានសមត្ថកិច្ចចុះប្រតិបត្តការក្នុងហេតុការណ៍បានឲ្យដឹងថាអ្នកសារព័ត៌មានចំនួន១០នាក់បានជិះរថយន្ត៣គ្រឿងធ្វើការឃាត់រថយន្តយីឌុប១គ្រឿងដឹកឈើប្រភេទគ្រឿងផ្ទះនៅលើដងផ្លូវជាតិលេខ៩ស្ថិតត្រង់ចំណុចផ្លូវចូលជាំធំឃុំស្រែឫស្សីស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ ប្រភពបន្តថាអ្នកសារព័ត៌មានទាំងនោះមិនមែនជាអ្នកប្រចាំការនៅក្នុងខេត្តស្ទឹងត្រែងទេគឺពួកគេមកពីតាមបណ្ដាខេត្តផ្សេងៗគ្នាដែលបានចុះបំពេញការងារក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។លុះដល់ពេលក្រុមអ្នកសាព័ត៌មានជិះរថយន្តប្រទះឃើញរថយន្តដឹកឈើខាងលើ ក៏បានឃាត់និងរាយការណ៍ទៅសមត្ថកិច្ច។ បន្ទាប់មកមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងក៏បានចុះទៅដល់ទីតាំង ដែលរថយន្តក្រុមអ្នកសារព័ត៌មានបានឃាត់រថយន្តដឹកឈើបន្ទាប់ពីមន្ត្រីអាវុធហត្ថចុះទៅដល់ទីតាំងស្រាប់តែអ្នកសារព័ត៌មានទាំងនោះក៏បាននាំគ្នាបើករថយន្តចេញអស់។ ខណ:ពេលនោះ អ្នកដឹកឈើក៏បានប្ដឹងចោទប្រកាន់ក្រុមអ្នកសារព័ត៌មានពីបទ កំហែងយកទារប្រាក់ចំនួន ៤០០០ដុល្លារ ចំណុចនេះគួរពិចារណាសិនកុំទាន់ដាក់បន្ទុកលេីអ្នកសារព៍ត៌មានភ្លាមៗ( ម្ខាងបទល្មេីប្តឹង)( ម្ខាងអ្នកសារព៍ត៌មាន) តេីរឿងនេះពិតឬមិនពិតទុកនាទីលេីសមត្ថកិច្ចជាអ្នកសេីបអង្កេតដេីម្បីរកយុត្តិធម៍។ ក្រោយពីមានពាក្យបណ្ដឹងពីអ្នកដឹកឈើកម្លាំងកងរាជអាវុធហត្ថខេត្ត ក៏បានឃាត់រថយន្តកាមរីពណ៌ក្រហមមួយគ្រឿងនិងរថយន្ត ២គ្រឿងទៀតត្រូវកងរាជអាវុធហត្ថស្រុកឆែបខេត្តព្រះវិហារឃាត់បញ្ជូនមកខេត្តស្ទឹងត្រែង។...
