April 19, 2026

ព័ត៌មានអន្តរជាតិ

ខេត្តមណ្ឌលគីរី ÷នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នេះ ក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានគណកម្មាធិការជាតិបង្រ្កាប ទប់ស្កាត់ លប់បំបាត់និងបង្រ្កាបការកាប់រាន ដុត ឈូសឆាយនិងហ៊ុមព័ទ្ធយកដីព្រៃឈើវាតយកដីព្រៃឈើយកធ្វើជាកម្មសិទ្ធ ចំណាត់ការផ្លូវច្បាប់ របស់ក្រុមការងារចម្រុះថ្នាក់ជាតិ សហការជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបបទល្មើសដីព្រៃដែលជនល្មើសបានកាប់រាន និងហ៊ុមព័ទ្ធដោយខុសច្បាប់ស្ថិតនៅចំណុចនិយាមកាលេខ...
គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងបានចេញសេចក្តីជូនដំណឹងបន្តបន្ទាប់ ជាពិសេសសេចក្តីជូនដំណឹងលេខ០៤៩សជណ.សក.គតលទ ចុះថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០២០ ស្តីពីការពង្រឹងវិធានការតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ក៏ដោយ ក៏នៅតែសង្កេតឃើញថាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនតូចនៅតែព្រងើយកន្តើយ និងមិនព្រមចូលរួមអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានឱ្យបានត្រឹមត្រូវនៅឡើយ។ ជាក់ស្តែងបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ដ្រី...
រាជធានីភ្នំពេញ÷ កាលពីវេលាម៉ោងប្រមាណ ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ មេខ្លោង និងបក្ខពួកចំនួន ៣នាក់ ពាក់ព័ន្ធករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី និងយកបានគ្រឿងពេជ្រទៅមួយចំនួន បានបញ្ជូនដល់តុលាការហើយកាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ។...
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនមនុស្ស១២នាក់ ក្នុងនោះមាន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលសង្ស័យ​ជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឧកញ៉ា អ៊ាន សៀវម៉ី នៅយប់ថ្ងៃទី២០ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ។ នៅ​ក្នុង​ការ​បង្រ្កាប​នេះ...
ខេត្តព្រះវិហារ÷គេសង្កេតឃើញថាការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ទាំងថ្ងៃទាំងយប់តាមគោយន្តកន្ត្រៃ រថយន្តតូចធំហាក់បីដូចជាគ្មានការទប់ស្កាត់និងបង្ក្រាបឡើយពីសំណាក់មន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើ លោកប្រធានមន្ទីរបរិស្ថានខេត្តផងដែរ ភាគច្រើន ដឹកចូលដេប៉ូឈើ លោកថៅកែ (សិុច) ដែលមានឈ្មោះបោះសម្លេងល្បីល្បាញធំជាងគេក្នុងទឹកដីនៃខេត្តព្រះវិហារ ហើយគ្មានសមត្ថកិច្ចមន្ត្រីជំនាញ និងជាពិសេសគឺលោក ប្រាក់សុវណ្ណ តែម្តងជាចៅហ្វាយខេត្តព្រះវិហារ ក៏មិនហ៊ានបង្ក្រាបដូចមន្ត្រីផ្សេងផងដែរ។ តាមប្រភពពីប្រជាពលរដ្ឋបានលួចបង្ហើបឲ្យដឹងនៅថ្ងៃនេះថា: សព្វថ្ងៃគេសង្កេតឃើញសកម្មភាពដឹកជញ្ចូនឈើ យ៉ាងសកម្មចូលដេប៉ូឈើ(លោកសិុច)...
ស្រុកពេជ្រាដា ៖ ស្ត្រីម្នាក់ ត្រូវបុរសជាប្តី យកកូនកាំបិត ចាក់ត្រង់ពោះ ធ្លាយដល់ផ្លោកនោម ស្លាប់គួរឲ្យសង្វេគ កាលពីវេលាម៉ោង ២០និង៤៦ នាទីយប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុច ផ្ទះចាំចំការម្រេច ស្ថិតនៅក្នុងភូមិពូទឺត...
អាជ្ញាធរខេត្ត ចាប់ផ្ដើមយុទ្ធនាការ ដកហូតដីគម្របព្រៃឈើឆ្នាំ ២០០២ ក្នុងស្រុកទឹកផុស ដែលត្រូវបានរងការរំលោភបំពានដោយជនខិលខូចមួយចំនួនយកធ្វើជាកម្មសិទ្ធកន្លងមក ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចំរុះ ចុះឃាត់គ្រឿងចក្រកំពុងឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២បានមួយចំនួន អាជ្ញាធរខេត្តនឹងដកហូតដីគម្របព្រៃឈើ...
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រីរាជរដ្ឋាភិបាលចូលរួមក្នុងពិធីថ្វាយព្រះភ្លើង(បូជាសព) សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលត្រូវបានសោយទីវង្គតកាលពីពេលថ្មីៗកន្លងទៅនេះ។ ពិធីថ្វាយព្រះភ្លើងនេះ...
ខេត្តព្រះសីហនុ÷ នៅវេលាម៉ោង០៨:៥០នាទី​ព្រឹក​ ថ្ងៃទី​០៤ ខែ​ធ្នូ​ ឆ្នាំ​២០២១​​ មានករណី​គ្រោះអគ្គីភ័យ​មួយ ឆាបឆេះរថយន្តម៉ាក AlPHARD ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ​ BB7158 ម្ចាស់រថយន្តជាជនជាតិចិន ភេទប្រុស​។ កម្លាំង​ជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត​ ចំនួន​០៨នាក់...
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ខ្ញុំបាទបានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះរបស់ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះដកបង្គោលព្រំដី និងរុះរើរោងខុសច្បាប់ នៅតំបន់ព្រៃលិចទឹកក្នុងតំបន់៣ ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង។ ចាប់តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា មកដល់ពេលនេះ ក្រុមការងារ និងកម្លាំងចម្រុះរបស់ខេត្តរួមមាន មន្ទីររៀបចំដែនដី...