សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរឹងមាំរវាងកងទ័ពកម្ពុជា និងហ្វីលីពីន ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងយោធានេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសជំនួបជាមួយ ឧត្តមសេនីយ៍ឯក...
Month: July 2025
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ដែលធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងឯកសារសំខាន់ៗចំនួន៤។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅរសៀលថ្ងៃនេះ ឯកសារដែលត្រូវបានអនុម័តរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា; សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS);...
ប្រជាពលរដ្ឋរាប់ពាន់នាក់មកពីគ្រប់មជ្ឈដ្ឋានបានប្រមូលផ្តុំគ្នានៅរសៀលថ្ងៃសុក្រនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញដើម្បីអបអរសាទរជាផ្លូវការនៃព្រឹត្តិការណ៍ ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា លោកស្រី ពេជ ចន្ទមុនី្ន។ ថ្លែងក្នុងពិធីនោះ...
កម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ស្រាយបំភ្លឺករណីជម្លោះពាក្យសម្ដីនៅប្រាសាទតាមាន់ធំរវាងទេសចរជនជាតិខ្មែរនិងទាហានប៉ារ៉ាថៃកាលពីថ្ងៃអង្គារ។ ជាមួយនឹងឧបទ្ទវហេតុដដែលៗនៅប្រាសាទតាមាន់ធំស្ថិតក្នុងខេត្តឧត្តរមានជ័យ ពេលនេះនៅតំបន់នោះក្លាយជាចំណុចក្ដៅដែលទាមទារការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់បំផុត។ ទាហានខ្មែរនិងទាហានថៃបានប៉ះទង្គិចពាក្យសម្ដីយ៉ាងតឹងសរសៃកនិងរុញច្រានគ្នាមួយប្រាវនៅចំណុចប្រាសាទតាមាន់ធំកាលពីថ្ងៃអង្គារ ក្រោយពីទាហានប៉ារ៉ាថៃម្នាក់រារាំងស្ត្រីជាជនជាតិខ្មែរម្នាក់ឡើងទៅទស្សនាប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន។ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍បំភ្លឺកាលពីថ្ងៃអង្គារថា ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរម្នាក់ក៏មិនសប្បាយចិត្តរហូតនាំដល់ការភាន់ច្រឡំនិងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃម្នាក់នោះបានហាមឃាត់ស្ត្រីជាជនជាតិខ្មែរនោះឡើងទៅទស្សនាប្រាសាទតាមាន់ធំ។ លោកស្រីបន្ថែមថា ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជានិងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។ លោកស្រីបានបញ្ជាក់ថា៖...
