June 3, 2026
រាជធានីភ្នំពេញ÷ បុរសម្នាក់ខណៈ:ពេលនគរបានចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកជិះម៉ូតូបញ្រ្ចាសទិសថែមទាំងដេញវាយសមត្ថកិច្ចនិងគំរាមដកស័ក្កចោលទៀត .!!ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែងនិងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យោងតាមសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅចំនុចកើហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅចំនុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វរាល់ដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ខណ:ពេលកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូពណ៍ណាខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1-BG...
នៅវេលាម៉ោង០២:០០នាទីអធ្រាត្រ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលផ្សារដើមស្រល់ ផ្លូវទន្លេសាប ស្ថិតក្នុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណីឃាតកម្ម កាប់នឹងកាំបិតផ្គាក់ បណ្តាលឲ្យ ស្លាប់មនុស្សម្នាក់ ឈ្មោះ ស៊ិន ខុន...
នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”។ សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៖ ចាប់ផ្តើម នៅត្រង់គីឡូម៉ែត្រ លេខ៥៨+២០០...
ខេត្តបាត់ដំបង÷រកមុខឃើញហើយចាប់ខ្លួនបានទៀត÷កម្លាំងអាវុធហត្ថចាប់ខ្លួនឧត្តមសេនីយ៍យោធាម្នាក់ពាក់ករណីជួញដូរអាវុធខុសច្បាប់ឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនពាក់ព័ន្ធរក្សាទុកនិងជួញដូរអាវុធខុសច្បាប់នៅខេត្ដបាត់ដំបង។ ការចាប់ខ្លួននេះនៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។ មន្រ្តីយោធាដែលចាប់ខ្លួនឈ្មោះ អូន ពិសិដ្ឋ ឋានន្តរសក្ដិ ឧត្ដមសេនីយ៍ត្រី...
រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ បាន​ធ្វើការ​ឡោម​ព័ទ្ធ​ភូមិ​គ្រឹះ​មួយ​កន្លែង នៅ​រាជធានី​ភ្នំពេញ រំដោះ​បាន​ជនជាតិ​ថៃ​ជិត​១០០​នាក់ ដែល​ត្រូវ​បាន​គេ​ឃុំខ្លួន និង​បង្ខំ​ឱ្យធ្វើ​ការ​ដោយ​ខុសច្បាប់ ក្នុង​រាជធានី​ភ្នំពេញ ដែល​អ្នក​ទាំងនោះ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​អគារ​មួយ​គ្រប់គ្រង​ដោយ​ក្រុម​ជើងកាង​ជាតិចិន​។នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ យ៉ាងណាមិញ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ បាន​រាយការណ៍​នៅ​ថ្ងៃ​ទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា...
រាជធានីភ្នំពេញ​ ៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​ ​​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ចំណុច​ជិត​ផ្លូវ​ចូល​ផ្សារ​ក្រមួន ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​ ​សព​ជនរងគ្រោះ​មានឈ្មោះ ស្រេង សំណាង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​មន្ត្រីនគរបាល​ឋានន្តរស័ក្ដិ...
ខេត្តបាត់ដំបង,ស្រុកភ្នំព្រឹកប្រជាពលរដ្ឋបានប្រទះឃើញអាវុធជាង៣៣ដើម នៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ បន្ទាប់ពីបាន ឃើញអាវុធ ប្រជា ពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះទៅពិនិត្យ នាយឧត្តមសេនីយ៍ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាននៅមុននេះបន្តិចថា...
ខេត្តក្រចេះ ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តក្រចេះ ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើងនៅ​ចំណុច​ផ្លូវកោង​ ភូមិ​អង្គ្រង ឃុំ​កន្ទួត ស្រុកចិត្រ​បុរី លើផ្លូវ​ជាតិ​លេខ​៧ (​ក្រចេះ​-​ស្នួល​) ។បុរស​ជា​អ្នកបើកបរ និង​រថយន្ត​ដឹក​ថ្ម​មួយគ្រឿង ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី សហការ​ជាមួយ​នគរបាល​ស្រុក​ស្នួល...
ខេត្តពោធិ៍សាត់ ៖ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានឃាតកប្លន់សម្លាប់ដោយកាប់៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចយកសម្ភារមួយចំនួនធំ គេចខ្លួនបាត់ស្រមោល ដែលករណីនេះត្រូវបានគេសង្ស័យថា អាចជារឿងគំនុំ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨ និង៣១យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកវាលវែង...