ថ្ងៃ១៥ តុលា ឆ្នាំ២០២១នេះ ជាខួបឆ្នាំទី៩ ដែលព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងចូលព្រះទិវង្គត ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មហាទុក្ខសោក នៃប្រជាជាតិកម្ពុជាមិនអាចបំភ្លេចបាន។ កូនចៅ...
ខេខត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្រោមអធិបតីភាព...
ករណីបង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀននៅឃុំត្រែងត្រយឹង រឹបអូសរថយន្ដ០១គ្រឿង ថ្នាំញៀន១៦កញ្ចប់ធំ មនុស្ស០២នាក់….. ខេខត្តកំពង់ស្ពឺ ៖ នៅវេលាម៉ោង២៣នឹង១៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួច កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត នឹងអាជ្ញាធរភូមិឃុំស្រុក បានកិច្ចសហការនិងការដឹកនាំពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ឧត្តមសេនីយ៍ទោ ឃិន សារ៉ាត់ នាយរងមន្ទីប្រឆាំងគ្រឿងញៀន និងបានការសម្របសម្រួលនីតិវិធីពីលោកជំទាវ...
ខេត្តកណ្តាល ៖ ថៅកែការ៉ាស់សាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីលក់សាំងមិនគ្រប់លីត្រជូនប្រជាពលរដ្ឋ ហើយ ថែមទាំងគៃបំបាត់វត្ថុតាង ទៀត នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ។ តាមប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបអោយ ដឹងនៅថ្ងៃទី១៣...
នៅរសៀលថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត។...
រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង ត្រូវអ្នកបើកបរបើកថយក្រោយក្នុងបំណងចូលការដ្ឋានសំណង់ តែឡើងទួលមិនរួច បែរជារអិលទៅមុខជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករុញរថយន្តប្រាដូគាបជាប់នឹងរុឺម៉កម៉ូតូ ហើយមិនទាន់អស់ល្បឿនក៏ទៅបុកប៉ះរថយន្តព្រូសមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៧និង៣០ នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវលេខ១០៥កា ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។...
ខេត្តបន្ទាយមានជ័យ ÷ គិតត្រឹមថ្ងៃទី ១១ខែតុលាឆ្នាំ ២០២១ នេះ ទាំង ៩ ស្រុកក្រុងទូទាំងខេត្តបន្ទាយមានជ័យ ផ្លូវជនបទរងផលប៉ះពាល់ដោយទឹកជំនន់សរុប 48 ខ្សែប្រវែង 437,000ម៉ែត្រ បើធៀបទៅនឹងឆ្នាំ 2020 ផ្លូវជនបទរងផលប៉ះពាល់ទឹកជំនន់សរុបទូទាំងខេត្តចំនួន 68...
ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។ ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ងីចាន់សុផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី...
ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ក្រោយធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូពីយុវជនម្នាក់ទៀតបានសម្រេច។ ករណីឃាត់ខ្លួនបានធ្វើឡើងនៅម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១លើកំណាត់ផ្លូវក្រាលកៅស៊ូ ក្នុងភូមិពពូល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍របស់នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថាយុវជនជាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សាន ម៉េងហ័ង អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិសិរីអណ្តែត...
រាជធានីភ្នំពេញ ÷នៅយប់ថ្ងៃចន្ទ ០៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១វេលាម៉ោង២០:០០នាទីដល់ម៉ោង ២២:០០នាទីយោងគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ...
