(កណ្តាល) ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកពញាឮ បន្ទាប់ពីទទួលពាក្យព័ត៌មានថា មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកើតឡើង ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់កន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ យកមកអង្គភាព ដើម្បីធ្វើការសាកសួរ។
វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០៤កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង, សម្ភារៈប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕






