(បាត់ដំបង) ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិដង្កោក្រម៉ាង ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលផែនការងារប្រឆាំងគ្រឿងញៀន ដែលមានលោកវរសេនីយ៍ឯក សុខ និមល ជាស្នងការរង ដឹកនាំបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ស្រីចំនួន ០១នាក់។
វត្ថុតាងចាប់យកបាន រួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE ) ចំនួន ០៣ថង់ ទម្ងន់ ១៤៣,៤៥ក្រាម
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង
-ម៉ូតូចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង
-ថង់ប្លាស្ទិចសមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបានរៀបចំសំណុំរឿងដើម្បីអនុត្តតាមនីតិវិធីច្បាប់៕




