(AKP ខេត្តសៀមរាប-ឧត្តរមានជ័យ) នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពខូចខាតស្ពានអូរជីក ស្ថិតនៅព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលបានរងការខូចខាតដោយសារសង្គ្រាមឈ្លានពានពីភាគីថៃ នាពេលកន្លងមក។
បន្ទាប់ពីចុះពិនិត្យស្ពានអូរជីក ឯកឧត្តមរដ្ឋមន្ត្រី បានបន្តដំណើរ ចុះពិនិត្យស្ពានបុរាណអូរជីក (ស្ពានទ័ព) ស្ថិតលើកំណាត់ផ្លូវជាតិលេខ៦៨ចាស់ ដែលរងគ្រោះដោយសារសង្គ្រាមផងដែរ។
បច្ចុប្បន្ន ក្រសួងបានរៀបចំផ្លូវវាងបណ្តោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយចំពោះស្ពានដែលរងការខូចខាត ក្រសួងនឹងរៀបចំផែនការស្តារឡើងវិញ៕

