ជនបរទេសស ៦២៩នាក់ (ស្រី៦២នាក់) បន្ថែមទៀត ត្រូវបានបណ្តេញចេញពីកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ជនបរទេសដែលបណ្តេញចេញពីកម្ពុជានេះ មាន ១២សញ្ជាតិ រួមមាន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិន បង់ក្លាដេស ម៉ាឡេស៊ី ហ្វីលីពីន អាមេរិក មីយ៉ាន់ម៉ា និងហ្គាណា។
ពួកគេត្រូវបានបញ្ជូនទៅប្រទេសគេវិញ តាមច្រកទ្វារអាកាសអន្តរជាតិតេជោ និងច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

