(បាត់ដំបង) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការជំរុញឱ្យវិធានការឆ្លើយតបមានប្រសិទ្ធភាព ដោយត្រូវគិតគូរពីសតិអារម្មណ៍របស់មហាជនចំពោះប្រធានបទនោះ ជាធាតុចូលសម្រាប់ការតាក់តែងខ្លឹមសារ និងការកំណត់យកប្រភេទមធ្យោបាយសម្រាប់ការឆ្លើយតប បន្សាប បំភ្លឺ ឬសម្រាប់គាំទ្រដល់ការសរសេរ ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះរាប់បញ្ចូលការស្រង់សំដីអ្នកនាំពាក្យ អ្នកជំនាញ និងអ្នកពាក់ព័ន្ធ។...
ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ ហាមឃាត់ការធ្វើចរាចរណ៍ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ និងបង្ការការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុ ដោយរដ្ឋបាលរាជធានីភ្នំពេញធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ ម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដឹកជញ្ជូនតាមរយៈរថយន្តធុនធ្ងន់គ្រប់ប្រភេទ ត្រូវចូលរួមអនុវត្តសេចក្ដីណែនាំនេះ។
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ដោយធានាថា មិនមានបញ្ហាអ្វីកេីតឡេីង នៅក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ ការណែនាំនេះ បានធ្វើឡើងខណៈលោក ឃួង...
ដោយអនុវត្តន៍តាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមអភិបាលខេត្ត ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋសម្រេចបានប្រមាណជាង ៩០ភាគរយហើយ។ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានធ្វើការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ត្រូវរួមគ្នាអនុវត្តន៍ការងារនេះឱ្យបានល្អប្រសើរ ដើម្បីឈានទៅបញ្ចប់ការរវាស់វែង និងចេញបណ្ណនៅចុងឆ្នាំ២០២៥។...
ខេត្តបាត់ដំបង៖ រថយន្ត LEXUS RX330 មួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេកបានជ្រុលចង្កូតទៅបុកឃឿនរង្វង់មូលវិមានឯករាជ្យនៅវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយខ្លួនឯងខាងលើនេះ ដំបូងឡើយគេឃើញរថយន្ត...
សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊ុ្វលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក( FUSAAC ) សហការជាមួយស្ថានទូតប្រចាំប្រទេសកម្ពុជា ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៣ខែកញ្ញានេះ បានរៀបចំពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីនេះរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ...
ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីនៅឃុំកំប្រង់ស្រុកកំរៀងខេត្តបាត់ដំបងរអ៊ូរទាំអំពីការលំបាកក្នុងការធ្វើដំណើរព្រោះតែរថយន្តដឹកខ្សាច់ចេញពីការដ្ឋានមួយកន្លែងធ្វើឲ្យខូចផ្លូវក្នុងសហគមន៍។ មិនតែប៉ុណ្ណោះការដ្ឋានបូមខ្សាច់ខាងលើនោះ បានធ្វើឲ្យមានការបាក់ស្រុតនៅមាត់ស្ទឹងក្បែរការដ្ឋាននោះទៀតផង។ បើទោះជាយ៉ាងណាក៏ដោយរដ្ឋបាលស្រុកកំរៀងយល់ថា ជាការដ្ឋានដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ។ តំណាងក្រុមហ៊ុនការដ្ឋានបូមខ្សាច់ បានអះអាងតាមទូរសព្ទជាមួយភ្នាក់ងារកាសែតយើងថា “យើងមានច្បាប់ហើយឥឡូវកំពុងពិភាក្សាគ្នា(?)”ហើយក៏ចុចបិទទូរសព្ទទៅ។ អាជ្ញាធរស្រុកកំរៀងតាមរយៈលោកអភិបាលស្រុក សុខដែនមានប្រសាសន៍ថា ទីតាំងការដ្ឋានបូមខ្សាច់នេះមាន ច្បាប់ទម្លាប់ត្រឹមត្រូវចេញដោយថ្នាក់ខេត្តដែលអាជ្ញាធរស្រុកមិនបានដឹងឮនោះទេ។ យ៉ាងណាក៏ដោយរដ្ឋបាលស្រុកនឹងចាត់កម្លាំងចុះទៅមើលអំពីសកម្មភាពបូមខ្សាច់ដែលបង្កឲ្យប្រជាពលរដ្ឋ អ្នកធ្វើដំណើរមិនសប្បាយចិត្តនោះ។ លោកថា “បើយ៉ាងដូច្នោះមែន យើងខ្ញុំនឹងបញ្ជូនកម្លាំងឲ្យចុះទៅមើលថា...
នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក MA Tieqiao អគ្គនាយកក្រុមហ៊ុន Guilin Junda Transportation និងសហការី ចូលជួបសំដែងការគួរសម ពិភាក្សាការងារ...
“ អាកាសយានដ្ឋានអន្តរជាតិតេជោ ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
គណៈប្រតិភូក្រសួងព័ត៌មាន ចុះទស្សនកិច្ចសិក្សា នៅតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់ ទេសចរណ៍ទន្លេលីចៀង ទីក្រុងគួយលិន (Lijiang River Tourism Zone) តំបន់ទេសចរណ៍ទន្លេលីចៀង(Lijiang River) ទីក្រុងគួយលិន(Guilin) ស្ថិតនៅភាគខាងកើតនៃ ភូមិភាគស្វយ័តជនជាតិក្វាងស៊ី(Guangxi Zhuang Autonomous...
