សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរឹងមាំរវាងកងទ័ពកម្ពុជា និងហ្វីលីពីន ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងយោធានេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសជំនួបជាមួយ ឧត្តមសេនីយ៍ឯក...
ព័ត៌មានជាតិ
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ដែលធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងឯកសារសំខាន់ៗចំនួន៤។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅរសៀលថ្ងៃនេះ ឯកសារដែលត្រូវបានអនុម័តរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា; សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS);...
ប្រជាពលរដ្ឋរាប់ពាន់នាក់មកពីគ្រប់មជ្ឈដ្ឋានបានប្រមូលផ្តុំគ្នានៅរសៀលថ្ងៃសុក្រនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញដើម្បីអបអរសាទរជាផ្លូវការនៃព្រឹត្តិការណ៍ ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា លោកស្រី ពេជ ចន្ទមុនី្ន។ ថ្លែងក្នុងពិធីនោះ...
កម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ស្រាយបំភ្លឺករណីជម្លោះពាក្យសម្ដីនៅប្រាសាទតាមាន់ធំរវាងទេសចរជនជាតិខ្មែរនិងទាហានប៉ារ៉ាថៃកាលពីថ្ងៃអង្គារ។ ជាមួយនឹងឧបទ្ទវហេតុដដែលៗនៅប្រាសាទតាមាន់ធំស្ថិតក្នុងខេត្តឧត្តរមានជ័យ ពេលនេះនៅតំបន់នោះក្លាយជាចំណុចក្ដៅដែលទាមទារការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់បំផុត។ ទាហានខ្មែរនិងទាហានថៃបានប៉ះទង្គិចពាក្យសម្ដីយ៉ាងតឹងសរសៃកនិងរុញច្រានគ្នាមួយប្រាវនៅចំណុចប្រាសាទតាមាន់ធំកាលពីថ្ងៃអង្គារ ក្រោយពីទាហានប៉ារ៉ាថៃម្នាក់រារាំងស្ត្រីជាជនជាតិខ្មែរម្នាក់ឡើងទៅទស្សនាប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន។ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍បំភ្លឺកាលពីថ្ងៃអង្គារថា ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរម្នាក់ក៏មិនសប្បាយចិត្តរហូតនាំដល់ការភាន់ច្រឡំនិងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃម្នាក់នោះបានហាមឃាត់ស្ត្រីជាជនជាតិខ្មែរនោះឡើងទៅទស្សនាប្រាសាទតាមាន់ធំ។ លោកស្រីបន្ថែមថា ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជានិងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។ លោកស្រីបានបញ្ជាក់ថា៖...
(ព្រះវិហារ)៖ អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេន...
«ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» ដែលត្រូវបានក្រសួងបរិស្ថានប្រកាសដាក់ចេញ ហើយធ្វើការផ្សព្វផ្សាយ ដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ នាថ្ងៃទី២៧ ខែមីនានេះ។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានថ្លែងថា យុទ្ធនាការយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក»...
លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាចាំបាច់ ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងជួយដល់ការសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ថ្លែងក្នុងវេទិកាផ្សព្វផ្សាយស្តីពី «វឌ្ឍនភាពក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃអង្គារ បានពិភាក្សាអំពីយុទ្ធសាស្ត្រសំខាន់ៗចំនួនបួន ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការដោះស្រាយបញ្ហាប្រឈមរួមក្នុងវិស័យនានាដូចជា ធនធានទឹក ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ លោក ថោ ជេថ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជួបជាមួយគណៈប្រតិភូកូរ៉េ ដឹកនាំដោយលោក Wan-sup...
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការ តភ្ជាប់ អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់...
កម្ពុជាបានចំណាយជាង ២.៥១ ពាន់លានដុល្លារលើការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ២០២៤ កើនឡើង៣៦ ភាគរយធៀបនឹងឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលចេញផ្សាយកាលពីសប្តាហ៍មុន។ ក្នុងចំណោមតម្លៃនាំចូលសម្ភារសំណង់សរុបជាង ២,៥១ ពាន់លានដុល្លារ តម្លៃនាំចូលសម្ភារសំណង់សំខាន់ៗមានជាង ១,៦៥ ពាន់លានដុល្លារ កើនឡើងជាង ២៤ ភាគរយ។...
