ព័ត៌មានសេដ្ឋកិច្ច
យើងគឺជាប្រព័ន្ធ គ្រប់គ្រង ដ៏ល្អមួយនៅក្នុងប្រទេសកម្ពុជាដែលធ្វើអោយអតិថិជនច្រើនជោគជយ័។ ទំនាក់ទំនងមកយើងដើម្បីធ្វើការប្រឹក្សាយោបល់ពីអ្នកជំនាញដោយភ្ទាល់ តាមរយៈ លេខ : 066 66 55 23/ 010 66 55 23/ 092 66...
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងរៀបចំធ្វើនៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ នៅខេត្តកែប។ ឆ្នាំនេះជាលើកទី១០ដែលប្រទេសកម្ពុជានឹងរៀបចំពិធីបុណ្យសមុទ្រ និងជាលើកទី៣ដែលខេត្តកែបធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យមួយនេះ។ ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេស។ ការបញ្ជាក់ពីកាលបច្ឆេទរៀបចំពិធីបុណ្យសមុទ្រនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយទាក់ទងនឹងការងាររៀបចំពិធីបុណ្យសមុទ្រនៅខេត្តកែបកាលពីថ្ងៃចន្ទ។ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រលើកទី១០ បានដឹកនាំកិច្ចប្រជុំនេះជាមួយក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យលើផែនការរៀបចំពិធីបុណ្យសមុទ្រ។ លោក...
ខេត្តកំពត ៖ ក្នុងរយ:ពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ តុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពតទទួលបានភ្ញៀវទេសចរជិត-ឆ្ងាយបានជាង៩៦.០០០នាក់ ដែលមានការកើនឡើងប្រមាណ២៤,៥២% បើប្រៀបធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២២ ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា...
ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់ហូរកាត់ផ្លូវមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ទល់នឹងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ បែរក្លាយទៅជាកន្លែងលេងសប្បាយរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើរដំណើរក្នុងការមកលេងទឹកជំនន់នេះ ក្នុងនោះ អាជ្ញាធរបានធ្វើការជូនដំណឹងផងដែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅ ប្រយ័ត្នកូនចៅលង់ទឹកជាយថាហេតុ ។ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី...
ភ្ញៀវទេសចរប្រមាណ ១,៨៩លាននាក់ បានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានានៅទូទាំងប្រទេសក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ កើនឡើង ៥២,២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវបរទេសប្រមាណ ២៧,០០០នាក់ កើនឡើង ៩០,៥ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ បានធ្វើដំណើរកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ របាយការណ៍បង្ហាញថា តំបន់វប្បធម៌ រួមមានខេត្តសៀមរាប...
ចំពោះបុគ្គលដែលមានគោរមងារ ឧកញ៉ា អាចត្រូវបញ្ចប់ ឬដកហូតគោរមងារក្នុងករណី បុគ្គលទាំងនោះមិនបានបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំ ជាប់គ្នាដោយគ្មានមូលហេតុ។ ក្នុងព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខាកាលពីថ្ងៃពុធ បានឱ្យដឹងថា គោរមងារ ឧកញ៉ា ដែលអាចត្រូវបានបញ្ចប់ ក្នុងករណីបុគ្គលសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត។ ជាបុគ្គលមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ។ ជាបុគ្គលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ និងជាបុគ្គលត្រូវបានរកឃើញថាបានប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យនេះ។ ជាបុគ្គលដែលត្រូវបានរកឃើញថា សំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់បុគ្គលនោះមានការក្លែងបន្លំ។ ព្រះរាជក្រឹត្យបញ្ជាក់ថា៖ «បែបបទនិងនីតិវិធីនៃការបញ្ចប់គោរមងារឧកញ៉ា ត្រូវកំណត់ដោយអនុក្រឹត្យ»។...
ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង៤៨០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣
ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង៤៨០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣
បាងកក: ទិន្នន័យគយថៃ បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង៤៨០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ ដោយកើនឡើង៩.៤៧%បើធៀបនឹងជាង៤៣៨លានដុល្លារ ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំហំនៃការជួញដូររវាងកម្ពុជា និងថៃ ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ សម្រេចបានជាង១,៧ពាន់លានដុល្លារ ដោយធ្លាក់ចុះ៨,៧៨%ដូចបានបង្ហាញតាមរយៈតួលេខគយថៃ ដែលត្រូវបានប្រមូលចងក្រងក្នុងព្រឹត្តិបត្រ...
គម្រោង “ព្រែកជីកហ្វូណនតេជោ” គម្រោង “ព្រែកជីកហ្វូណនតេជោ” ជាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ជាគម្រោងប្រវត្តិសាស្ត្រដំបូងគេក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីភ្ជាប់ទន្លេមេគង្គ និងផ្លូវសមុទ្រ ។ គម្រោងនេះ នឹងជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងរួមចំណែកធ្វើអោយសង្គមកម្ពុជា កាន់តែមានវឌ្ឍនភាព ខ្លាំងឡើង។ ការសាងសង់ផ្លូវទឹកថ្មីនេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយពេលប្រហែល៤ឆ្នាំដើម្បីបញ្ចប់...
ប្រពន្ធ័គ្រប់គ្រង បណ្តាញទីផ្សារ Sophat Technology ផ្តល់ជូននូវ វិបសាយ និងប្រពន្ធ័គ្រប់គ្រង ល្អបំផុតសម្រាប់អាជីវកម្មគ្រប់ប្រភេទ ការរីកចម្រើនរបស់អតិថិជន គឺជាគោលដៅរបស់យើង ទំនាក់ទំនងព័ត៌មានបន្ថែម ដើម្បីធ្វើការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ៖ ប្រពន្ធ័គ្រប់គ្រង បណ្តាញទីផ្សារ Network Marketing ប្រពន្ធ័គ្រប់គ្រង...
