សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បន្ទាប់ពីបានឃើញកម្មវិធី ប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice Kid Cambodia រដូវកាលទី៣ ដោយក្នុងនោះមានកុមារីម្នាក់ ឈ្មោះ ថា ស្រីណុច...
ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញ÷រថយន្តបែនដឹកដីមួយគ្រឿងពេលកំពុងបើកបរសុខៗស្រាប់តែបែកកង់ក៏បួងចង្កូតបណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវចូលប្រឡាយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែសំណាងល្អមិនមានអ្នកណារងរបួសក្នុងហេតុការណ៍នេះឡើយ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំពាក់ស្លាកលេខចង្កូតស្ដាំ KDL-1250 មានដឹកដីពេញឡានបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ លុះមកដល់កន្លែងខាងលើរថយន្តដឹកដីស្រាប់តែបែកកង់ខណៈដែលអ្នកបើកបរក្នុងល្បឿនលឿនក៏បានជ្រុលចង្កូតធ្លាក់ផ្លូវទៅក្រឡាប់ដោយចាក់ដីចោលពេញប្រឡាយ ប៉ុន្តែមិនប៉ះពាល់ជីវិតមនុស្សនោះទេ។ ប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា...
កណ្ដាល÷មានករណីមួយបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ននឹង២៥នាទីយប់ដោយទូកដរដឹកសិស្សសាលាមួយគ្រឿងបានលិចនៅមុនពេលនេះបន្តិច បណ្ដាលឲ្យសិស្សសាលាជាង១០នាក់ មានមនុស្សចាស់ផងដែរ បានលិចចូលទន្លេមកដល់ពេលនេះ សមត្ថកិច្ចសង្គ្រោះបានមនុស្ស២នាក់ និងរកសពឃេីញម្នាក់បានបាត់បង់ជីវិតទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង២៥នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ លោក អាំ...
(ភ្នំពេញ)៖កម្ពស់ទឹកស្ទឹងព្រែកត្នោតបន្តកើនឡើងបង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះនៅជាប់នឹងសណ្ដស្ទឹងក្នុងសង្កាត់ចំនួន៦នៃខណ្ឌដង្កោ។ មន្ត្រីអាជ្ញាធរខណ្ឌបានឱ្យដឹងនៅថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះថា សង្កាត់ចំនួន៦ដែលរងលិចផ្ទះនិងផ្លូវគឺសង្កាត់គងនយ-សង្កាត់ព្រៃវែង-សង្កាត់សាក់សំពៅ-សង្កាត់ស្ពានថ្ម-សង្កាត់ព្រៃសនិងសង្កាត់ជើងឯក។ ក្នុងនោះពលរដ្ឋប្រមាណ ៣០គ្រួសារក្នុងសង្កាត់ព្រៃវែង បានជម្លៀសទៅទីទួលសុវត្ថិភាព និងកំពុងរស់នៅលើទំនប់ជាបណ្ដោះអាសន្ន។ គួរបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ នៅ“ស្ថានីយពាមឃ្លៃ”ទឹកមានកម្ពស់៦,៤៦មកើនឡើង០,៤៦មធៀបម្សិលមិញ៦,០០ម ។ រហូតដល់ពេលនេះស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហូរក្នុងកម្រិតពេញស្ទឹងនិងហូរចូលដល់តាមជើងទំនប់សណ្ដទៀត៕
កណ្ដាល៖បុរសម្នាក់បានចងកសម្លាប់ខ្លួនអត់មាននរណាដឹងក្រោយពីផឹកស៊ីរួចនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលរំលងអធ្រាត្រចូលថ្ងៃទី១២ ខែតុលា។ មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនធ្វើអត្តឃាតឈ្មោះ ឌិន ធុន អាយុ១៩ឆ្នាំទីកំណើតនៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។ បច្ចុប្បន្នស្នាក់នៅភូមិ ឃុំខាងលើ អត្តឃាតជនជាកម្មករបូមខ្សាច់ឱ្យដេប៉ូមួយកន្លែងក្នុងភូមិស្តៅកន្លែង៤ ជាង២ឆ្នាំមកហើយ។...
កាន់តែពិសេស ឆ្នាំនេះ ក៏មានរៀបចំការប្រកួតបាល់ទាត់ផ្នែកនារីផងដែរ។ ððððចាប់ផ្តើមលក់ពាក្យនិងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសមាគមក្លឹបបាល់ទាត់ទាំងអស់ដែលមានបំណងចង់រួមការប្រកួត សូមរួសរាន់មកទទួលពាក្យ និងបំពេញតាមលក្ខណ្ឌដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹង! ⚽️⚽️⚽️ កីឡានាំមកនូវសុខភាពល្អððð Soccer Leagueðªðªðªស្មារតីសាមគ្គីភាព
បន្ទយមានជ័យ: នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងជាអនុគណ:ទ្រទ្រង់សាកលវិទ្យាល័យជាតិមានជ័យ បានដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង និងសប្បុរសជន អញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនកងកម្លាំងដែលឈរជើង ជួយបូមទឹកចេញ...
ភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូមួយគ្រឿង បានទាក់ដៃចង្កូតជាមួយនិងគ្រឿងចក្របណ្ដាលឲ្យខ្ទៀតចូលក្រោមកង់កិនបែកក្បាលធ្លាយខួរស្លាប់មួយរំពេច បង្កការភ្ញាក់ផ្ញើលកាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅម្ដុំរង្វង់មូលព្រះនរាយណ៍ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពនារី រងគ្រោះមាន ឈ្មោះ...
មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជនជម្រើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង យុវជន អាជីវករ...
ហ៊ានទាញកាំបិតកាប់ម្តាយឱ្យរបួសរយៈដៃ១៥ថ្នេរព្រោះខឹងស្តីបន្ទោសរឿងដើរផឹកស៊ី..!!! ខេត្តកំពត ៖ សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ក្រោយពីប្រើកាំបិតវែងកាប់ម្តាយបង្កើតឱ្យរងរបួសដេរ១៥ថ្នេរព្រោះតែខឹងស្តីបន្ទោសរឿងផឹកស្រា។ ករណីដ៏ឃោឃៅនេះបានកើតឡើង ក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពតកាលពីរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២២ ។ លោកវរសេនីយ៍ទោសូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះមាន ម៉ៅ អាយុ៦៦ឆ្នាំ។...
