ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះសំណេះសំណាលសួសុខទុក្ខដល់កងកម្លាំងនគរបាលខេត្តមណ្ឌលគិរី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសទី៣ (ដូសជម្រុញ)ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃអាទិត្យ ១៤កេីត ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១...
Day: August 23, 2021
ថ្ងៃសែនចិនមិនទាន់នឹងឆ្លងផុតទៅផងស្រាប់តែបុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តជ្រុលទៅបុករះធុងទឹកកកនឹងបង្គោលភ្លើងបាក់រាបដល់ដី… ភ្នំពេញ÷បុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុករះទូទឹកកកនិងទូបារីរបស់ប្រជាពលរដ្ឋហើយថែមទាំងបង្កបុកបង្គោលភ្លើងមួយដើមទៀតដែលនៅជាប់នឹងចិញ្ចឹមផ្លូវបាក់រាបដល់ដីរងការគួរខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង២០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ សិទ្ធិតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី០៣ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ។ យំតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តម៉ាកហ្វតពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AQ-8166 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតរេពេញផ្លូវ កិនណៈពេលមកដល់ត្រង់នឹងចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុកឈាមមួយនឹងបង្គោលភ្លើងមួយដើមបាក់រាបដល់ដីរថយន្តបង្កងនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅធុងទឹកកកនិងទូបារីរបស់ប្រជាពលរដ្ឋហើយជ្រុលធ្លាក់ទៅក្នុងប្រឡាយទឹកបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់និងរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានយករថយន្តបង្កទៅរក្សាទុកនៅឯកចរាចរណ៍ផ្លូវគោកនៃការិយាល័យនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។
(ដឹងការពិតហើយ )ករណីអាវុធហត្ថចុះឃាត់ខ្លួនជនជាតិចិនចំនួន១០៤នាក់ នៅក្នុងអគារខុនដូរមួយកន្លែង .. ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនបានចុះឡោមព័ទ្ធអគារខុនដូដែលមានកំពស់ជាង១០ជាន់មួយកន្លែង ដោយបានឃាត់ខ្លួនជនជាតិចិន ប្រុសស្រី សរុបចំនួន១០៤នាក់ (ស្រី២១នាក់) ពាក់ព័ន្ធទៅនឹងករណីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។ ប្រតិបត្តិការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២១...
