ខេត្តកណ្តាល ៖ មនុស្ស៣នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗនិងមនុស្សជាច្រើនាក់ទៀតបានរងបួសធ្ងន់បន្ទាប់ពីមានបុរសម្នាក់បានបើករថយន្តបែនដឹកថ្មចុះពីលើស្ពានព្រែកតាមាក់យ៉ាងលឿនជ្រុលទៅបុករថយន្តសាំយ៉ុងចតស្ងៀមបណ្តាលឲ្យរថយន្តសាំយ៉ុងបន្តទៅបុកម៉ូតូផ្ទប់អូសទៅមុខចូលផ្ទះជួសជុលម៉ូតូ។ ហេតុការណ៍ដ៏រន្ធត់នេះដែរបានកើតឡើងកាលពីវេលាម៉ោង១និង៣០ នាទីរសៀលថ្ងៃចន្ទទី២០ ខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៨ ចំណុចគល់ស្ពានព្រែកតាមាក់ ក្នុងភូមិព្រែតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ សពប្តីនិងប្រពន្ធ២នាក់ និងក្មេងម្នាក់នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តបែនដឹកថ្មមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ចង្កូតស្ដាំ PP-0319...
Day: September 21, 2021
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ច ទាំងអស់ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ជាមួយការអនុវត្តអោយបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។ ការជំរុញបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video...
រាជធានីភ្នំពេញ÷ ក្រោមការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក អ៉ិត ជំនិត អភិបាលរងខណ្ឌ លោក ម៉ន វុធី អធិការខណ្ឌ បានដឹកនាំកម្លាំងចុះបិទទីតាំងខារ៉ាអូខេ(ថុន វាសនា) និងភោជនីយដ្ឋាន ដែលបំពានទៅនិងការណែនាំរបស់ក្រសួងសុខាភិបាល...
