August 19, 2026

Day: October 30, 2021

រាជធានីភ្នំពេញ÷បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបោះពួយទៅបុករះរទេះអ្នកលក់មីឆារនឹងគុយទាវនៅចិញ្ចឹមផ្លូវរងការខូចខាតអស់ស្ទើរតែទាំងស្រុងបណ្ដាលឲ្យស្រ្តីត្រូវជាប្រពន្ធអ្នកលក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង០០នាទៅយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីម្ចាស់រទេះលក់មីឆារនឹងគុយទាវ បានរាបរាប់ប្រាប់មកដល់អ្នកសារព័ត៌មានយើងឲ្យបានដឹងថានៅពេលដែលរូបគាត់កំពុងតែឈរឆារមីនឹងស្រុះគុយទាវឱ្យភ្ញៀវហូបនោះស្រាប់តែឃើញរថយន្តម៉ាកហ្វតពណ៌សំបកឪឡឹកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BI-8718 បើកបរដោយបុរសជនជាតិចិនម្នាក់តាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនរេពេញផ្លូវ ខណៈពេលមុខដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងស្ដាំបុករះយកតែម្ដងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកអង្គុយហូបមីឆានៅលើតុរត់ចែកជើងគ្នាព្រលឹងចុងសក់...