រាជធានីភ្នំពេញ÷ បុរសម្នាក់ខណៈ:ពេលនគរបានចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកជិះម៉ូតូបញ្រ្ចាសទិសថែមទាំងដេញវាយសមត្ថកិច្ចនិងគំរាមដកស័ក្កចោលទៀត .!!ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែងនិងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យោងតាមសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅចំនុចកើហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅចំនុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វរាល់ដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ខណ:ពេលកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូពណ៍ណាខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1-BG...
