ភ្នំពេញ ៖ បន្ទាប់ពីឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍បន្តបន្ទាប់ ក្រសួងសាធារណការ និងដឹកជញ្ជូនមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១២ កក្កដា ឆ្នាំ២០២២ បានលើកឡើងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន (CRBC) បាន និងកំពុងដំណើរការសាងសង់មិនទាន់បញ្ចប់ទាំងស្រុងទេ ជាពិសេសនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ ។...
