តំបន់ភ្នំ១៥០ គឺស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលនៅជាប់ពីអាងកំពីងពួយ។ តំបន់ភ្នំនេះមានភ្នំមួយចំនួននៅផ្តុំគ្នា ដូចជាភ្នំកំពីងពួយ(ភ្នំព្រះ) ភ្នំកែវ និងភ្នំ១៥០ ដែលជាតំបន់ភ្នំថ្មកំបោរ មានប្រវែងប្រមាណ១០គីឡូម៉ែត្រ។ អំឡុងខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន...
Day: October 6, 2022
ខេត្តសៀមរាប៖ ប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។ លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ហើយជាក់ស្តែង...
ðលោកគ្រូ អ្នកគ្រូ គឺឆ្អឹងខ្នងតម្រង់ទិសដ៏មានប្រសិទ្ធភាពរបស់សិស្ស និងនិស្សិត! ðពិសេស គ្រូបង្រៀនមិនអាចជាសេដ្ឋី ប៉ុន្តែអាចបង្រៀនសិស្សឲ្យក្លាយជាអ្នកមាន! សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជាបានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៥ ខែតុលា ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ គ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរ...
លោក ហ៊ុន ម៉ានី បានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអ៉ីស្រាអែល អោយខិតខំក្រេបយកចំណេះវិជ្ជា បទពិសោធន៍ ដែលទទួលបាន មកប្រើប្រាស់ដើម្បីជួយខ្លួនឯង គ្រួសារ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ។ ពិធីសំណេះសំណាលជាមួយនិស្សិតទើបបញ្ចប់កម្មសិក្សា និងត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអុីស្រាអែល ក្នុងឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន...
