August 18, 2026

Day: December 4, 2023

បុគ្គល​ខ្មែរ​បួន​នាក់​ដែល​ក្លែង​ខ្លួន​ជា​ព្រះសង្ឃ​ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍​ចាប់ខ្លួន​នៅ​លើ​ភ្នំ​ក្បែរ​សហគមន៍​មួយ​ក្នុងស្រុក​ស៊ី​រ៉ា​ឆា​(S​i​ R​a​c​h​a​)​ខេត្ត​ឈុន​បុរី​(C​h​on ​Bur​i​)​។​ ​ពួកគេ​ក្លែង​ខ្លួន​ជា​ព្រះសង្ឃ​ក្លែងក្លាយ​ស្លៀកពាក់​ពណ៌​លឿង​ ​ស្នាក់​នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​។​ ​ប្រតិបត្តិការ​នេះ​ ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១​ ​ខែ​ធ្នូ​នេះ​ ​បន្ទាប់ពី​មាន​បណ្តឹង​របស់​ប្រជាពលរដ្ឋ​អំពី​ជន​ជាតិខ្មែរ​ជាច្រើន​នាក់​ ​ដែល​ក្លែង​បន្លំ​ធ្វើជា​ព្រះសង្ឃ​ ​និង​បិណ្ឌបាត​អាហារ​ ​និង​លុយ​នៅក្បែរ​ផ្សារ​លើ​ផ្លូវ​កៅ​គីឡូ​(K​a​o ​Kilo​) ​ក្នុង​សង្កាត់​សុរា​សាក់​(Sur​as​a​k)​។​ អ្នកស្រុក​បាន​បង្ហាញ​ពី​ស្ថានភាព​រស់នៅ​របស់​បុរស​ខ្មែរ​នៅ​លើ​ភ្នំ​ជិត​សហគមន៍​របស់​ពួកគេ​។​ ​មន្ត្រី​អន្តោប្រវេសន៍​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ​P​r​in​y​a​K​link​e​so​rn​បាន​ឡើង​លើ​ភ្នំ​ព្រឹកនេះ​...