April 19, 2026

Day: December 8, 2025

ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ឲ្យដឹងថា សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃទី៨ខែធ្នូនេះគេឃើញមានសិស្សានុសិស្សរៀននៅសាលាបឋមសិក្សាស្វាយជ្រុំបាននាំគ្នារត់ប្រសេកប្រសាញចេញពីសាលាទៅផ្ទះវិញហើយក៏មានអាណាព្យាបាលមួយចំនួនបានមកដឹកកូនៗរបស់ខ្លួនត្រឡប់ទៅផ្ទះវិញផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី...
ក្រសួងមហាផ្ទៃ​ ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីអំពី​ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ​នូវច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (ខេត្តព្រៃវែង)-តឹនណាម(ខេត្តតៃនិញ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សូមជម្រាបដែរថា​...