(ស្វាយរៀង)៖ កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ទ្រង់ទ្រាយធំ នៅក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ...
