(ភ្នំពេញ)៖ នៅយប់ ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌមានជ័យ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើងចំនួន ១៤នាក់ និងម៉ូតូចំនួន ១៤គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានសំឡេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ នៅចំណុចភូមិ០១...
Day: March 15, 2026
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចាប់ពីចំណុចមាត់ពាមចុងឃ្នៀស ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប...
វីដេអូស្តីពីសកម្មភាពយុវតី ០៣នាក់ ប្រព្រឹត្តហិង្សាទៅលើយុវតីម្នាក់ជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកក្នុងបណ្តាញសង្គម នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើឱ្យផ្ទុះការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់។ បើទោះបីមានមតិជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ ឬមិនដឹងហេតុការណ៍ មានហេតុផល ឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរ ឬពាក្យពេចន៍អសុរស តែមតិទាំងនេះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូរភាគីឡើយ។...
(សៀមរាប)៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 សុំអន្តរាគមន៍ករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយម្ចាស់ រថយន្តបានប្រទះឃើញរថយន្តរបស់ខ្លួន ដែលបានជួល បែរជាឃើញលក់ទៅឱ្យបុគ្គលផ្សេង។ ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងការិយាល័យជំនាញ...
