August 17, 2026
លោកស្រី ឃី មុនី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice (Cambodia )CO.,LTD បានអោយដឹងថាគិតមកដល់ថ្ងៃទី១១វិច្ឆិកានេះ ក្រុមហ៊ុនបានទិញស្រូវពីកសិករបានចំនួន១៥០០០តោនហើយ បន្ទាប់ពីបានប្រមូលទិញអស់រយៈពេល១៦ថ្ងៃកន្លងមកនេះ។ លោកស្រី ឃី មុនី បានប្រាប់ក្រុមការងារអេបក្រសួងព័ត៌មានថា ក្រុមហ៊ុនមានផែនការទិញស្រូវពីកសិករខ្មែរពី៣ម៉ឺន៥សែនទៅ៤ម៉ឺនតោននិងអាចលើសពីផែនការនេះរហូតអស់ស្រូវក្នុងអំឡុងពេលប្រមូលផលស្រូវវស្សាឆ្នាំនេះ។ លោកស្រីក៏បានអរគុណដល់រាជរដ្ឋាភិបាលដែលបានទំលាក់ទុនបង្វិលដល់បណ្តាក្រុមហ៊ុននិងរោងម៉ាសុីនក្នុងស្រុកដើម្បីមានលទ្ធភាពបង្កើនបរិមាណទិញស្រូវស្តុកទុកពេលនេះ។...
អនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់នគរបាលជាតិ...
(ភ្នំពេញ) ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ឯក រិទ្ធីវណ្ណ ភេទប្រុស ដោយមានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានកាត់សោរចូលនៅផ្ទះរបស់ខ្លួន ស្ថិតនៅបុរី ម៉ន ដានី គម្រោង២០ ផ្ទះលេខ៣៨...
អ្នកសារព័ត៌មានមិនត្រូវសម្ភាសអ្នកប្រើប្រាស់ថ្នាំញៀនកំពុងវង្វេងស្មារតី និងសម្ភាសអ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបានផ្សព្វផ្សាយនោះទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយដល់អង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ។...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានចាប់ផ្តើមដាក់កម្លាំងចុះរុះរើសំណង់រោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានម្ចាស់ទីតាំងប្រតិកម្មទៅនឹងសកម្មភាពរបស់អាជ្ញាធរនេះថា ទីតាំងនេះគាត់សាងសង់ឡើងជាច្រើនឆ្នាំមកហើយ និងការធ្វើការរុះរើរបស់អាជ្ញាធរពេលនេះធ្វើឡើងដោយមិនស្មើភាពគ្នា ខណៈកន្លែងផ្សេងមិនធ្វើការរុះរើ។​ ទាក់ទងនឹងបញ្ហានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម...
(កំពត) ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១៖១៥នាទី មានករណីឆបោក (យករបស់កាឡៃ ដូរយកមាស) នៅផ្សារទូកមាស ស្ថិតនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ យោងតាមសមត្ថកិច្ច បានឱ្យដឹងថា...
បាត់ដំបង៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី នៅចំណុចលើផ្លូវកៅស៊ូ ភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ (វាយគ្នាទៅវិញទៅមក) មួយកើតឡើង បង្កដោយជនសង្ស័យចំនួន ០២ក្រុម ។ ក្រោយពេលកើតហេតុ...
លេខាធិការដ្ឋាននៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ និងសម្របសម្រួល ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជកម្មកម្ពុជា(គ.ល.ក.) និង កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញាសាលា ដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ នេះ បានចុះឆែកឆេរទីតាំង សង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកាស៊ីណូ...
ឧត្តរមានជ័យ៖​ កងទ័ពកម្ពុជា-ថៃ ត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែន ទៅកាន់មូលដ្ឋានដើមវិញ ក្នុងដំណាក់កាលទី១ ដែលនឹងចាប់ផ្តើមដោយធ្វើឡើងដំណាល់គ្នា នៅម៉ោង៦ល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយដឹកជញ្ជូនចេញពីព្រំដែនជម្លោះប្រទេសទាំងពីរត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ​ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការដកអាវុធធុនធ្ងន់ចេញពីព្រំដែននេះ​ បន្ទាប់ពីកិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃ RBC...
កាលពី​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៥ កម្លាំង​ចម្រុះ នៃ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដោយ​មាន​កិច្ច​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​ស្ថិត​នៅ​អគារ​សម្រាប់​ជួល​មាន​ទីតាំង​ផ្ទះ​លេខ ១៧ ផ្លូវ​លេខ ២៥៥ ក្រុម​ទី ១៤ ភូមិ ៥ សង្កាត់​បឹង​សាឡាង...