នគរបាលជំនាញ នៃក្រុមប្រតិបត្តិការជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបទីតាំងនាំចូល និងផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា និងឧបករណ៍ទូរគមនាគមន៍ ដែលបម្រើដល់ឧក្រិដ្ឋជនក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAM) ដោយឃាត់ខ្លួនជនសង្ស័យជនជាតិ៣នាក់ និងជនជាតិខ្មែរ៤នាក់។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅផ្ទះលេខ N៤២ ផ្លូវបេតុង ក្រុម១៤...
(ក្រចេះ) ៖ រថយន្តធុនធំ ប្រភេទក្បាលសណ្តោង ដឹកដំឡូងមីស្រស់ ០១គ្រឿង បានបើកបរឆ្លងកាត់ស្ពានដែកបេឡេត៍ បណ្ដាលឱ្យស្ពានបាក់ធ្លាក់ទាំងស្រុង ប្រវែង ៤៣ម៉ែត្រ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាត់ផ្ដាច់ទាំងស្រុង នៅព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៥ វេលាម៉ោង ៧៖០០ព្រឹក នៅចំណុចស្ពានឆ្លូង ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍...
(ភ្នំពេញ) ៖ មានករណីក្រឡាប់រថយន្តអាល់ហ្វាតស៊េរីទំនើប ១គ្រឿង នៅក្បែររង្វង់មូលកងព្រហ្ម បន្ទាប់ពីបើកឡើងខឿនសួនច្បារ និងបុករះផ្ទាំងស្លាកសញ្ញាចរាចរណ៍អស់ច្រើនផ្ទាំងកាលពីវេលាម៉ោង ១២:១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅខាងកើតរង្វង់មូលកងព្រហ្ម សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា...
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ មានករណីជនសង្ស័យម្នាក់ បានយកកាំភ្លើង ០១ដើម ម៉ាក AK-47 បាញ់រះទៅលើមន្រ្តីនគរបាលចំនួន ០២នាក់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅចំណុចភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ និងបានយកកាំភ្លើង...
(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២៖៣០នាទី ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន...
នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh)...
សភាពការណ៍សរុបដោយរួម៖ + ភ្នំខ្មោច (ស្ងប់ស្ងាត់)។ + បុសស្បូវ (ស្ងប់ស្ងាត់)។ + ច្រកតាថាវ (ស្ងប់ស្ងាត់)។ + ប្រាសាទព្រះវិហារ (ស្ងប់ស្ងាត់)។ – នៅវេលាម៉ោង 11:45នាទីពេលព្រឹក កម្លាំងយោធាសៀមចំនួន 7...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តមបណ្ឌិត Datuk Seri Haji Dzulkefly bin Ahmad...
(សៀមរាប) ៖ កម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិនចំនួន ០៣នាក់ ទី១-ឈ្មោះ XIAO SONG ទី២-ឈ្មោះ...
(បាត់ដំបង) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខ មានវរសេនាតូចលេខ៥៣៣ និងប៉ូលិសប៉ុស្តិ៍កូនភ្នំ៨១៧ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាមេខ្យល់ចំនួន ០១នាក់ និងពលករប្រុសស្រីចំនួន ០៧នាក់ ខណៈពួកគេកំពុងលបលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់។ កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១០៖៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥...
