August 16, 2026

ព័ត៌មានជាតិ

នៅព្រឹកព្រលឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កងទ័ពឈ្លានពានថៃ បាននាំគ្នាដាក់ទូកុងតឺន័រថ្មីកាត់ទទឹងផ្លូវជាតិលេខ៥៥ ព័ទ្ធយកដីរបស់ខ្មែរនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីបានរាយបន្លាលួសនាពេលកន្លងមក ដែលជាអំពើរំលោភបំពានយ៉ាងកំរោលនូវកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមនានា ព្រមទាំងមិនញញើតច្បាប់អន្តរជាតិសោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាបន្តបន្ទាប់ ប្រឆាំងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងកំរោលពីសំណាក់យោធាថៃ...
ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាបានកើនឡើង ១៩ ភាគរយក្នុងឆ្នាំ ២០២៥ និងឈានដល់តម្លៃសរុប ៤១០ លានដុល្លារ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនស្មើគ្នាទេ ដោយការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលត្រូវបានទូទាត់ដោយការធ្លាក់ចុះនៃការនាំចេញ។ យោងតាមទិន្នន័យពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ការនាំចូលបានកើនឡើង ៣៨...
ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%។ ខ្ញុំសង្ឃឹមថាការបើកឱ្យធ្វើចរាចរណ៍សម្រាប់ស្ពាននេះក្នុងពេលឆាប់ៗនេះ នឹងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក និងជីវភាពរស់នៅរបស់ប្រជាជន។ Glad to know that the Cambodia-China Mekong Kratie Friendship Bridge...
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ថ្នាក់ដឹកនាំវរសេនាតូច ផ្នែក និងការិយាល័យទាំងអស់ ទូទាំងកងពលត្រូវយកចិត្តទុកដាក់លើសុខភាពរបស់យោធិននិងសម្ភារៈដែលរាជរដ្ឋាភិបាលបំពាក់ឲ្យ។ នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ...
(ភ្នំពេញ)៖ ដោយមានការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានី នឹងដាក់ឲ្យដំណើរការប្រើប្រាស់បន្ទប់ទឹកសាធារណៈនៅសួនច្បារមាត់ទន្លេ តាមផ្លូវថ្មើរជើង មុខវត្តឧណ្ណាលោម ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៧៖០០ព្រឹកតទៅ ដោយឥតគិតថ្លៃ។ មន្ត្រីមន្ទីរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ...
(ភ្នំពេញ)៖ អាជ្ញាធរមីនកម្ពុជា សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោម ដែលបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនតបណ្តាញអគ្គិសនីចំនួន ៣នាក់ រងរបួសធ្ងន់ ស្រាល នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយ អំពិល ខេត្តឧត្តរមានជ័យ។ ឧប្បត្តិហេតុនេះ បានកើតឡើងខណៈពេលដែលជនរងគ្រោះកំពុងបំពេញការងារ។ សោកនាដកម្មនេះ បានបង្ហាញឱ្យឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរ...
ធនាគារជាតិនៃកម្ពុជាបានអោយដឹងថា អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនាឆ្នាំ២០២៥កន្លងនេះ រក្សាបានស្ថិរភាពល្អប្រសើរដោយប្រាក់៤,០១១ រៀលអាចប្តូរបានមួយដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០២៤ ជាមធ្យមទាល់តែមានប្រាក់ ៤,០៧១ រៀលទើបអាចប្តូរបាន មួយដុល្លារអាមេរិក។ ធនាគារជាតិនៃកម្ពុជាបានអោយដឹងទៀតថា តម្លៃប្រាក់រៀលឆ្នាំ២០២៥បានឡើងថ្លៃជាមធ្យម ១,៥ភាគរយ ធៀបនឹងអត្រាប្តូរប្រាក់រៀលកាលពីឆ្នាំ២០២៤ ហើយបានឡើងថ្លៃ ២,២ភាគរយ បើធៀបនឹងអំឡុងពេលនិងក្រោយមានវិបត្តិកូវីដ- ១៩...
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង គណៈកម្មការមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៦ ដែលគ្រោងធ្វើនៅចុងខែមេសា ខាងមុខនេះ ក្នុងគោលបំណងលើកកម្ពស់ការអប់រំកុមារតាមរយៈសិល្បៈតន្ត្រី និងចម្រៀង ដោយជំរុញឱ្យកុមារចូលរួមបង្ហាញទេពកោសល្យ ភាពច្នៃប្រឌិត...
(តាកែវ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សេង មហា បានធ្វើឱ្យកម្លាំងអាវុធហត្ថខេត្ត ចូលរួមចំណែកអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្តាត់ និងបង្ក្រាបបទល្មើស ជាពិសេសអនុវត្តនូវកិច្ចការងារស្នូលរួមមាន ការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព ការងារហូបចុក កន្លែងស្នាក់នៅ កន្លែងធ្វើការងារអប់រំហ្វឹកហ្វឺនលើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចិមថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថ។...