ចម្លាក់ភាគច្រើននៅរចនាបថកោះកេរ បដិមាត្រូវបានគេឆ្លាក់ពីភក់ ដែលកម្រឃើញមានរូបធ្វើអំពីសំរឹទ្ធណាស់ ប៉ុន្តែមានចម្លាក់សត្វតោធ្វើអំពីសំរឹទ្ធមួយគួរឱ្យកត់សម្គាល់ ដែលត្រូវបានសិល្បករឆ្លាក់ឱ្យឈរលើទម្ររាងមូលភ្ជាប់ជាមួយនឹងសត្វតោតែម្តង។ ចម្លាក់សត្វតោនោះមានភ្នែកក្រឡោតមូល រោមចិញ្ចើមក្រាស់ បង្ហាញចង្កូមនិងធ្មេញយ៉ាងមុតស្រួច សក់រួញធ្លាក់ចុះដូចទឹករលកតាមថ្នាក់ៗ បង្កើតបាននូវគំរូមួយពីដងខ្លួនរលោង ហើយចម្លាក់តោដើរតួនាទីយ៉ាងសំខាន់ជាឆ្មាំយាមប្រាសាទនៃលំនៅស្ថានរបស់អាទិទេព។ សត្វតោនេះជានិមិត្តរូបនៃភក្តីភាព ជំនឿដែលពាក់ព័ទ្ធទេវកថាឥណ្ឌារវាងព្រះនាងទុគ៌ា កើតឡើងដោយភ្លើងកំហឹងរបស់អាទិទេពទាំងអស់ ដើម្បីសម្លាប់អសុរៈក្បាលក្របីឈ្មោះ មហិង្សៈ។ គេតែងតែធ្លាក់សត្វគ្រប់ប្រភេទហាមាត់បញ្ចេញសួរសំឡេងគ្រហឹមបង្អើលសត្វនិងបណ្ដេញឧបទ្រព្យទាំងឡាយ។...
