Thousands of Khmer domestic tourists are descending on Oudong Mountain this weekend to undertake a pilgrimage of...
Day: October 17, 2023
ចំពោះបុគ្គលដែលមានគោរមងារ ឧកញ៉ា អាចត្រូវបញ្ចប់ ឬដកហូតគោរមងារក្នុងករណី បុគ្គលទាំងនោះមិនបានបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំ ជាប់គ្នាដោយគ្មានមូលហេតុ។ ក្នុងព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខាកាលពីថ្ងៃពុធ បានឱ្យដឹងថា គោរមងារ ឧកញ៉ា ដែលអាចត្រូវបានបញ្ចប់ ក្នុងករណីបុគ្គលសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត។ ជាបុគ្គលមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ។ ជាបុគ្គលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ និងជាបុគ្គលត្រូវបានរកឃើញថាបានប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យនេះ។ ជាបុគ្គលដែលត្រូវបានរកឃើញថា សំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់បុគ្គលនោះមានការក្លែងបន្លំ។ ព្រះរាជក្រឹត្យបញ្ជាក់ថា៖ «បែបបទនិងនីតិវិធីនៃការបញ្ចប់គោរមងារឧកញ៉ា ត្រូវកំណត់ដោយអនុក្រឹត្យ»។...
