លោកស្រី ឃី មុនី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice (Cambodia )CO.,LTD បានអោយដឹងថាគិតមកដល់ថ្ងៃទី១១វិច្ឆិកានេះ ក្រុមហ៊ុនបានទិញស្រូវពីកសិករបានចំនួន១៥០០០តោនហើយ បន្ទាប់ពីបានប្រមូលទិញអស់រយៈពេល១៦ថ្ងៃកន្លងមកនេះ។ លោកស្រី ឃី មុនី បានប្រាប់ក្រុមការងារអេបក្រសួងព័ត៌មានថា ក្រុមហ៊ុនមានផែនការទិញស្រូវពីកសិករខ្មែរពី៣ម៉ឺន៥សែនទៅ៤ម៉ឺនតោននិងអាចលើសពីផែនការនេះរហូតអស់ស្រូវក្នុងអំឡុងពេលប្រមូលផលស្រូវវស្សាឆ្នាំនេះ។ លោកស្រីក៏បានអរគុណដល់រាជរដ្ឋាភិបាលដែលបានទំលាក់ទុនបង្វិលដល់បណ្តាក្រុមហ៊ុននិងរោងម៉ាសុីនក្នុងស្រុកដើម្បីមានលទ្ធភាពបង្កើនបរិមាណទិញស្រូវស្តុកទុកពេលនេះ។...
Day: November 11, 2025
អនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់នគរបាលជាតិ...
