នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថានភាពទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ បានឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ និងកំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើភូមិសាស្ត្រក្រុងពោធិ៍សាត់ ជាពិសេសនៅចំណុចរសើបចំនួនពីរ គឺតំបន់ ព្រៃញី និង ក្បាលហុង។យោងតាមប្រភពព័ត៌មានពីមូលដ្ឋាន បានឱ្យដឹងថា ការកើនឡើងនៃកម្ពស់ទឹកយ៉ាងគំហុកនេះ គឺបណ្តាលមកពីក្បាលស្ទឹងសំខាន់ៗទាំងបីនៅប៉ែកខាងលើ បានបុកសម្រុកហូរធ្លាក់មកព្រមគ្នាយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យលំហូរទឹកនៅផ្នែកខាងក្រោមនៃដងស្ទឹងពោធិ៍សាត់មិនអាចរំដោះបានទាន់ពេលវេលា។ ...
Day: November 20, 2025
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យមានជនរងគ្រោះសរុប៣៧នាក់ ក្នុងនោះស្លាប់១៣នាក់ និងរងរបួស២៤នាក់។ នេះបើតាមការឲ្យដឹពីលោកអធិការនគរបាលស្រុកសន្ទុក ប្រាប់ កម្ពុជាថ្មី នៅមុននេះបន្តិច។ បើតាមលោកអធិការស្រុក ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បង្កឡើងដោយរថយន្តក្រុងពីរជាន់ដឹកអ្នកដំណើរ...
(បាត់ដំបង) ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សេង លុច...
