April 19, 2026

Month: November 2025

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថានភាពទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ បានឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ និងកំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើភូមិសាស្ត្រក្រុងពោធិ៍សាត់ ជាពិសេសនៅចំណុចរសើបចំនួនពីរ គឺតំបន់ ព្រៃញី និង ក្បាលហុង។​យោងតាមប្រភពព័ត៌មានពីមូលដ្ឋាន បានឱ្យដឹងថា ការកើនឡើងនៃកម្ពស់ទឹកយ៉ាងគំហុកនេះ គឺបណ្តាលមកពីក្បាលស្ទឹងសំខាន់ៗទាំងបីនៅប៉ែកខាងលើ បានបុកសម្រុកហូរធ្លាក់មកព្រមគ្នាយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យលំហូរទឹកនៅផ្នែកខាងក្រោមនៃដងស្ទឹងពោធិ៍សាត់មិនអាចរំដោះបានទាន់ពេលវេលា។ ​...
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យមានជនរងគ្រោះសរុប៣៧នាក់ ក្នុងនោះស្លាប់១៣នាក់ និងរងរបួស២៤នាក់។ នេះបើតាមការឲ្យដឹពីលោកអធិការនគរបាលស្រុកសន្ទុក ប្រាប់ កម្ពុជាថ្មី នៅមុននេះបន្តិច។ បើតាមលោកអធិការស្រុក ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើងនៅវេលាម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បង្កឡើងដោយរថយន្តក្រុងពីរជាន់ដឹកអ្នកដំណើរ...
(បាត់ដំបង) ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ នៅថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ លោក​វរ​សេនីយ៍ឯក​ សេង​ ​លុច​...
កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២៣៖០៧នាទី កម្លាំងសមត្ថកិច្ចទទួលព័ត៌មានថា មានជនជាតិចិន ភេទប្រុស ០១នាក់ស្លាប់ ស្ថិតនៅភូមិត្រពាំងផ្លុង១ ឃុត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមនោះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ ស...
លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងពីទម្រង់នៃការប្រពឹ្រត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានកំពុងកើតមានទូទាំងពិភពលោក ដោយក្រុមជនល្មើសបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីអូសទាញជនរងគ្រោះឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។ នេះបើតាមប្រសាសន៍លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មានកម្ពុជាថ្មី។ បើតាមលោកឧត្តមសេនីយ៍ឯក ជា ពៅ ទម្រង់នៃការឆបោកតាមប្រព័ន្ធអនឡាញមានច្រើន ក្នុងនោះមានទម្រង់ទិញទំនិញតាមប្រព័ន្ធអនឡាញ ទម្រង់វិនិយោគ និងមួយចំនួនទៀត ជាការបន្លំខ្លួនធ្វើជាមិត្តភក្តិក្នុងបណ្ដាញសង្គម...
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្រ្តីពលករខ្មែររងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីត្រូវបានទាហានឈុតខ្មៅរបស់ថៃរំលោភបំពានលើរាងកាយ។ ករណីរំលោភបំពានលើរាងកាយដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីយប់ថ្ងៃទី...
នៅមុននេះបន្តិចកម្លាំងនគរបាលខេត្តស្វាយរៀង បានប្រដេញឃាត់ខ្លួនរថយន្ដមួយគ្រឿង និងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចូលបាញ់រំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៨វិច្ឆិកានេះ។ តាមព័ត៌មាន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅភូមិតាលៀន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ តាមព័ត៌មាន​ដែលទទួលបាន ជនសង្ស័យដែលឃាត់ខ្លួននេះ ជាជនជាតិវៀតណាម ខណៈជនសង្ស័យផ្សេងទៀតនៅកំពុងគេចខ្លួននៅឡើយ។ សូមជម្រាបថា បើតាមព័ត៌មានពីសមត្ថកិច្ចខេត្តស្វាយរៀង អ្នកទោសដែលត្រូវបានរំដោះចេញមាន៦នាក់ ទាំងដៃជាប់ខ្នោះ...
(ភ្នំពេញ)៖ កិច្ចប្រជុំពិនិត្យនីតិវិធីចុះឈ្មោះ និងប្រើប្រាស់បណ្ណសារព័ត៌មាន ឆ្នាំ២០២៦ បានធ្វើឡើងនៅព្រឹកថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលប្រជុំព្រះវិហារ ក្រោមអធិបតីភាព ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ នៅក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តម ផុស...
រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលយ៉ាងកក់ក្ដៅជាមួយប្រតិភូយុវជនកាយរឹទ្ធិជាតិកម្ពុជា ចំនួន ៣៨រូប នៅរាជធានីភ្នំពេញ។ ប្រតិភូយុវជនទាំង ៣៨រូបនេះ ត្រូវបានជ្រើសរើសដើម្បីតំណាងឱ្យកម្ពុជា ទៅចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់គឺ ការបោះជំរំកាយរឹទ្ធិជំទង់អន្តរជាតិសឹង្ហបុរី...
រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ សមាគមនារីក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី “ចំណេះដឹងហិរញ្ញវត្ថុ” មួយឡើង នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន។ សិក្ខាសាលានេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ដែលជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព...