August 16, 2026
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ថ្នាក់ដឹកនាំវរសេនាតូច ផ្នែក និងការិយាល័យទាំងអស់ ទូទាំងកងពលត្រូវយកចិត្តទុកដាក់លើសុខភាពរបស់យោធិននិងសម្ភារៈដែលរាជរដ្ឋាភិបាលបំពាក់ឲ្យ។ នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ...
(ភ្នំពេញ)៖ ដោយមានការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានី នឹងដាក់ឲ្យដំណើរការប្រើប្រាស់បន្ទប់ទឹកសាធារណៈនៅសួនច្បារមាត់ទន្លេ តាមផ្លូវថ្មើរជើង មុខវត្តឧណ្ណាលោម ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៧៖០០ព្រឹកតទៅ ដោយឥតគិតថ្លៃ។ មន្ត្រីមន្ទីរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ...
(ភ្នំពេញ)៖ អាជ្ញាធរមីនកម្ពុជា សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោម ដែលបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនតបណ្តាញអគ្គិសនីចំនួន ៣នាក់ រងរបួសធ្ងន់ ស្រាល នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយ អំពិល ខេត្តឧត្តរមានជ័យ។ ឧប្បត្តិហេតុនេះ បានកើតឡើងខណៈពេលដែលជនរងគ្រោះកំពុងបំពេញការងារ។ សោកនាដកម្មនេះ បានបង្ហាញឱ្យឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរ...
(កំពង់ស្ពឺ​)៖ នៅថៃ្ងទី២៨​ ខែមករា​ ឆ្នាំ២០២៦​ វេលាម៉ោងប្រមាណ​ ៧៖៣០នាទី​ព្រឹក​ មានករណី​គ្រោះថ្នាក់​ចរាច​រណ៍​រថយន្ត​ ០១គ្រឿង​ បានបុកពីក្រោយរថយន្ដ ០១គ្រឿងផ្សេងទៀតកំពុងតែរត់ខាងមុខ​ នៅលើផ្លូវល្បឿ​នលឿនចំណុច​ (PK 93+400 )ស្ថិតនៅ​ក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ​។...
ធនាគារជាតិនៃកម្ពុជាបានអោយដឹងថា អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនាឆ្នាំ២០២៥កន្លងនេះ រក្សាបានស្ថិរភាពល្អប្រសើរដោយប្រាក់៤,០១១ រៀលអាចប្តូរបានមួយដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០២៤ ជាមធ្យមទាល់តែមានប្រាក់ ៤,០៧១ រៀលទើបអាចប្តូរបាន មួយដុល្លារអាមេរិក។ ធនាគារជាតិនៃកម្ពុជាបានអោយដឹងទៀតថា តម្លៃប្រាក់រៀលឆ្នាំ២០២៥បានឡើងថ្លៃជាមធ្យម ១,៥ភាគរយ ធៀបនឹងអត្រាប្តូរប្រាក់រៀលកាលពីឆ្នាំ២០២៤ ហើយបានឡើងថ្លៃ ២,២ភាគរយ បើធៀបនឹងអំឡុងពេលនិងក្រោយមានវិបត្តិកូវីដ- ១៩...
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង គណៈកម្មការមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៦ ដែលគ្រោងធ្វើនៅចុងខែមេសា ខាងមុខនេះ ក្នុងគោលបំណងលើកកម្ពស់ការអប់រំកុមារតាមរយៈសិល្បៈតន្ត្រី និងចម្រៀង ដោយជំរុញឱ្យកុមារចូលរួមបង្ហាញទេពកោសល្យ ភាពច្នៃប្រឌិត...
(ភ្នំពេញ)៖ ស្ត្រីម្នាក់ បានដើរទៅមាត់ទន្លេរួចលោតចូលទឹក ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជួយទាន់ពេលវេលា កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយមាត់ទន្លេ បរិវេណទល់មុខវត្តឧណ្ណាលោម សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ...
(តាកែវ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សេង មហា បានធ្វើឱ្យកម្លាំងអាវុធហត្ថខេត្ត ចូលរួមចំណែកអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្តាត់ និងបង្ក្រាបបទល្មើស ជាពិសេសអនុវត្តនូវកិច្ចការងារស្នូលរួមមាន ការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព ការងារហូបចុក កន្លែងស្នាក់នៅ កន្លែងធ្វើការងារអប់រំហ្វឹកហ្វឺនលើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចិមថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថ។...
(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក លី គឹមថៃ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង ចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី អ៊ុន...
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានគូសបញ្ជាក់ថា រយៈពេល ៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ សហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងបន្តពូនជ្រុំស្មារតីយុវជន និងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេនៅកម្ពុជា។ ក្នុងសារនយោបាយដ៏មានអត្ថន័យនេះ...